ព័ត៌មាន

ស្មាតហ្វូន Samsung Galaxy S20 Ultra លក់ដាច់ខ្លាំងមែនទែនលើសពីការរំពឹងទុក

នៅក្នុងស្ថានភាពនៃ COVID-19 ក្នុងពេលបច្ចុប្បន្ននេះ វាមិនមានអ្វីដែលជាអាថ៌កំបាំងនោះទេដែលគ្រប់ hardware ទាំងអស់ពេលនេះកំពុងតែតស៊ូយ៉ាងខ្លាំងនៅក្នុងការលក់របស់ខ្លួននោះ។ ប៉ុន្តែនេះមិនមែនជាបញ្ហាសំខាន់សម្រាប់ស្មាតហ្វូន S20 របស់ក្រុមហ៊ុនបច្ចេកវិទ្យា Samsung នោះទេនោះគឺស្មាតហ្វូន Galaxy S20 Ultra ។

image

យើងបានលឺកាលពីពេលមុននេះម្តង ហើយអ្នកវិភាគជាច្រើននិយាយថា ទោះបីជាស្មាតហ្វូនត្រកូល S20 មិនទទួលបាននូវលទ្ធផលអស្ចារ្យខ្លាំងក៏ដោយ ប៉ុន្តែសម្រាប់ការលក់ស្មាតហ្វូន S20 Ultra នេះគឺលក់បានច្រើនជាងការរំពឹងទុក។ ពេលនេះ វាមានការបញ្ជាក់ចេញពីប្រភពអ្នកផ្គត់ផ្គង់ជាច្រើនដែលថា ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ធ្វើការបង្កើនទៅលើផលិតកម្មនៃសេនស័រ 12MP ultra-wide sensor និងកាមេរ៉ាខាងមុខ 40MP selfie។

image

វាមានអ្នកវិភាគជាច្រើនដែលអះអាងថា អ្នកប្រើប្រាស់ជាច្រើនអាចនឹងរំពឹងចង់បានស្មាតហ្វូន Galaxy S20 ឬ S20+ ដោយសារតែតម្លៃរបស់វា។ គួរបញ្ជាក់ផងដែរថា សម្រាប់ស្មាតហ្វូន S20 Ultra នឹងមានតម្លៃ $1,400 ៕