ព័ត៌មាន

Honor 30 Pro+ ទទួលបាននូវចំណាត់ថ្នាក់លេខ ២ នៅលើ DxOMark

ក្រុមហ៊ុនបច្ចេកវិទ្យា Honor បានប្រកាសបង្ហាញនូវស្មាតហ្វូន 30 Pro+ របស់ខ្លួននៅថ្ងៃនេះ ហើយវាមានពិន្ទុ 125 នៅក្នុងការធ្វើតេស្តរបស់ DxOMark ។ ស្មាតហ្វូននេះជាប់ចំណាត់ថ្នាក់លេខ ២ ដែលមានមួយពិន្ទុនាំមុខស្មាតហ្វូន Huawei Mate 30 Pro 5G និង Oppo Find X2 Pro ហើយវាតាមពីក្រោយ ៣ ពិន្ទុរបស់ស្មាតហ្វូន Huawei P40 Pro នេះ។

 image

ស្មាតហ្វូនទាំងពីរនេះគឺមានលក្ខណៈសម្បត្តិខ្លាំងក្លានៅលើកាមេរ៉ាប្រហាក់ប្រហែលគ្នា ហើយនៅលើ DxOMark ក៏លើកឡើងថាអ្នកប្រើប្រាស់ជាច្រើនគឺពិបាកក្នុងការស្វែងរកនូវភាពផ្សេងគ្នាខ្លាំងមែនទែន។ កម្រិតរូបភាពរបស់កាមេរ៉ាវាគឺមាន 136 ហើយការថតវីដេអូគឺ 104 ។

image

ស្មាតហ្វូន Honor 30 Pro+ នេះមានកាមេរ៉ា 50MP 1/1.28” sensor ដូចគ្នាទៅនឹងស្មាតហ្វូន Huawei P40 Pro ប៉ុន្តែមិនមាន OIS នោះទេ។ សម្រាប់កាមេរ៉ា ultrawide-angle របស់វាគឺមានទំហំ 16MP 1/3.09” sensor និង 17mm equivalent field of view ថែមទៀត។ សម្រាប់ white balance system របស់ស្មាតហ្វូននេះគឺល្អក្នុងការប្រើប្រាស់មែនទែន។

DxOMark ក៏បង្ហាញថាវីដេអូក្លីបដែលថតដោយស្មាតហ្វូននេះគឺមានកម្រិតពណ៌ច្បាស់ស្រស់ស្អាតមែនទែន។ វាអាចថតបានច្បាស់ល្អនៅកន្លែងដែលមានពន្លឺទាប។ ស្មាតហ្វូន Honor 30 Pro+ មានពិន្ទុ 136 សម្រាប់ការថតរូបភាព និង 104 សម្រាប់ការថតវីដេអូ។ សម្រាប់តម្លៃរបស់ស្មាតហ្វូននេះគឺ CNY4,999 ៕