ព័ត៌មាន

ពេលនេះ ស្មាតហ្វូន Honor 9X Lite បង្ហាញខ្លួនជាផ្លូវការនៅក្នុងហ្វាំងឡង់

កាលពី ២ ខែមុននេះ យើងប្រទះឃើញនូវស្មាតហ្វូនមួយដែលមានឈ្មោះហៅថា  Honor 9X Lite ហើយពេលនេះវាក៏បង្ហាញខ្លួននៅក្នុងប្រទេសហ្វាំងឡង់។ ស្មាតហ្វូននេះមានលក្ខណៈសម្បត្តិជាច្រើនដែលដូចគ្នាទៅនឹងស្មាតហ្វូន Honor 8X ទៅលើផ្នែក Hardware របស់វា​ និងការពង្រឹងទៅលើកាមេរ៉ាទំហំ 48 MP និងការឌីស្សាញរូបរាងថ្មីកាន់តែទាក់ទាញផងដែរ។

image

ស្មាតហ្វូន  Honor 9X Lite នេះប្រើប្រាស់នូវបន្ទះឈីប Kirin 710 chipset ។ វាមានរ៉េមទំហំ 4GB និងម៉េមូរីទំហំ 128 GB storage និងអាចបន្ថែមនូវ microSD card ថែមទៀត។ កាមេរ៉ារបស់ស្មាតហ្វូននេះគឺមានទំហំ 48 MP ជាមួយនឹង f/1.8 lens និង 2 MP f/2.4 depth sensor ។ វាមានភ្លើង  LED flash ថែមទៀត។ ផ្នែកខាងមុខរបស់ស្មាតហ្វូននេះគឺមានទំហំ 6.5” LCD ជាមួយនឹង Full HD+ និង notch ។ កាមេរ៉ាខាងមុខនេះទំហំ 16 MP selfie និងរន្ធស្រូបសំឡេងថែមទៀត។

image

ស្មាតហ្វូននេះដំនើរការនូវ  Android Pie និង EMUI 9 ។ ថាមពលថ្មរបស់វាគឺ  3,750 mAh និងទ្រទ្រង់នូវបច្ចេកវិទ្យា 10 W ថែមទៀត។ ស្មាតហ្វូននេះមានពីរពណ៌គឺពណ៌ខ្មៅ និងពណ៌បៃតងនៅក្នុងប្រទេសហ្វាំងឡង់ ហើយវាមមានតម្លៃ  €199 ។ ការ Pre-orders ចាប់ផ្តើមនៅថ្ងៃទី ៣០ ខែមេសានេះ ហើយការលក់នៅរយៈពេល ២ សប្តាហ៍ក្រោយ៕