ព័ត៌មាន

ស្មាតហ្វូន Meizu 17 នឹងបង្ហាញខ្លួននៅថ្ងៃទី ២២ ខែមេសាខាងមុខនេះ

បើនិយាយអំពីស្មាតហ្វូន flagshipsរបស់ក្រុមហ៊ុន Meziu នៅក្នុងឆ្នាំនេះនោះគឺ Meizu 17 ។ ស្មាតហ្វូននេះនៅមិនទាន់បង្ហាញខ្លួននៅឡើយទេ ប៉ុន្តែវាមានការបែកធ្លាយជាច្រើននៅក្នុងរយៈពេលប៉ុន្មានឆ្នាំមុននេះ ពេលនេះ យើងដឹងថាស្មាតហ្វូននេះនឹងបង្ហាញខ្លួននៅពេលណាហើយ។ ក្រុមហ៊ុនបច្ចេកវិទ្យា Meizu ប្រកាសនៅថ្ងៃនេះថាស្មាតហ្វូននេះគឺដំណើរការនូវបច្ចេកវិទ្យា mSmart 5G technology ។

image

តាមការបញ្ជាក់នៅក្នុងរូបភាព Teaser ផ្លូវការនោះ ស្មាតហ្វូននេះនឹងបង្ហាញខ្លួននៅថ្ងៃទី ២២ ខែមេសានេះ ហើយការប្រកាសនេះគឺមានការបង្ហាញនូវស្មាតហ្វូនដែលមានអេក្រង់ពេញគែម។ ស្មាតហ្វូននេះមានរន្ធ Punch-Hole សម្រាប់កាមេរ៉ាខាងមុខនៅគែមផ្នែកខាងស្តាំរបស់វា។ វានឹងបំពាក់នូវបច្ចេកវិទ្យាស្កេនក្រយ៉ៅដៃក្រោមអេក្រង់ថែមទៀត។

image

អ្វីដែលសំខាន់ទៀតនោះ ស្មាតហ្វូននេះនឹងមានការទ្រទ្រង់នូវបច្ចេកវិទ្យាថ្មីមួយដែលមានឈ្មោះហៅថា mSmart 5G ។ ស្មាតហ្វូននេះនឹងមានអេក្រង់ 90Hz OLED panel, កាមេរ៉ាខាងក្រោយ ៤ គ្រាប់ និងបច្ចេកវិទ្យា 30W fast charging ថែំទៀត។ យើងនឹងដឹងអំពីស្មាតហ្វូននេះទាំងស្រុងនៅក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខទៀតនេះ៕