ព័ត៌មាន

ការអាប់ដេត Samsung Galaxy Z Flip គឺមានការពង្រឹងទៅលើមុខងារ Flex Mode នៅក្នុងកាមេរ៉ា

ក្រុមហ៊ុនបច្ចេកវិទ្យា Samsung គឺមានការអាប់ដេតជាច្រើននៅថ្ងៃនេះ។ ជាមួយនឹងការបញ្ចេញនូវ One UI 2.1 សម្រាប់ស្មាតហ្វូន Galaxy Note10 Lite នេះ ក្រុមហ៊ុននេះក៏ចាប់ផ្តើមក្នុងការបញ្ចេញនូវកម្មវិធី software version ថ្មីសម្រាប់ស្មាតហ្វូន Galaxy Z Flip នេះ។

image

វាមានការនាំយកនូវ security patches សម្រាប់ខែមេសា និងការពង្រឹងទៅលើមុខងារ Flex Mode សម្រាប់កាមេរ៉ា។ Flex Mode នឹងធ្វើអោយ Apps នេះដំណើរការនៅពេលដែលអេក្រង់បើកនៅក្នុងកម្រិត 90 ដឺក្រេក៏ដោយ។ សម្រាប់កម្មវិធី software version ថ្មីនេះគឺ F700FXXU1ATD6 ហើយវាក៏ប្រទះឃើញមានការអាប់ដេតនៅក្នុងអ៊ីតាលីផងដែរ៕

image