ព័ត៌មាន

ស្មាតហ្វូន Oppo A92s បង្ហាញខ្លួននៅលើវេបសាយផ្លូវការជាមួយនឹងអេក្រង់ 120Hz និងបន្ទះឈីប Dimensity 800 chipset

ស្មាតហ្វូន Oppo A92s បង្ហាញខ្លួននៅលើហាងលក់ផ្លូវការរបស់ក្រុមហ៊ុន Oppo នៅក្នុងប្រទេសចិន និងនៅលើ JD.com ជាមួយនឹងលក្ខណៈពេញលេញ និងរូបភាពរបស់វាថែមទៀត។ ពាក្យចចាមអារ៉ាមជាច្រើនបញ្ជាក់ថា ស្មាតហ្វូននេះគឺមានអេក្រង់ 120Hz និងបន្ទះឈីបថ្មី MediaTek Dimensity 800 chipset ។

 image

ទំព័រលក្ខណៈសម្បត្តិនេះមិនមានការបញ្ជាក់អំពីបន្ទះឈីប “Dimensity 800” នោះទេ ប៉ុន្តែបន្ទះឈីបនេះគឺទ្រទ្រង់ទៅលើបច្ចេកវិទ្យា 5G និង “MT6873V” ។ ស្មាតហ្វូននេះមានអេក្រង់ទំហំ 6.57-inch IPS LCD ដែលមានកម្រិត 120Hz refresh rate និង Full HD+ (1080 x 2400px) ថែមទៀត។

image

សម្រាប់ម៉េមូរីរបស់វាគឺ 6GB/128GB ឬ 8GB/128GB ។ វាមានកាមេរ៉ាខាងក្រោយ ៤ គ្រាប់ដែលមានកាមេរ៉ាគោលទំហំ 48MP f/1.7 aperture ។ កាមេរ៉ាខាងមុខរបស់វាគឺមានទំហំ 16MP f/2.0 ជាមួយនឹង 2MP depth sensor ។ នៅក្នុងបញ្ជីរបស់ TENAA នេះ កាមេរ៉ាទី ២ របស់វាគឺមានទំហំ 8MP ultra-wide ជាមួយនឹង 2MP depth sensor និង 2MP macro ។ ថាមពលថ្មរបស់វាគឺមិនមានបង្ហាញនៅលើបញ្ជីនេះទេ ប៉ុន្តែវាអាចនឹងមានទំហំ 3,890 mAh ដែលមានការទ្រទ្រង់ទៅលើបច្ចេកវិទ្យា 20W fast charging ។ សម្រាប់តម្លៃរបស់វាគឺ CNY 2,199 ($310)​ខណៈពេលដែលទំហំ 8GB/128GB version គឺមានតម្លៃ 2,499 ($350) ៕