ព័ត៌មាន

ព្រឹត្តិការណ៍នៃការសម្ភោធន៍ស្មាតហ្វូន Realme Narzo 10 series នៅថ្ងៃទី ២១ ខែមេសានេះត្រូវពន្យារពេល

ការប្រកាសបង្ហាញស្មាតហ្វូនស៊េរីថ្មី​ Realme Narzo 10 series នៅក្នុងប្រទេសឥណ្ឌាគឺមានការពន្យារពេលពីថ្ងៃទី ២៦ ខែមីនាដល់ថ្ងៃទី ២១ ខែមេសានេះដោយសារតែការផ្ទុះឡើងនៃមេរោគ COVID-19 នៅក្នុងប្រទេសនេះ។ នៅថ្ងៃនេះ ក្រុមហ៊ុននេះប្រកាសបង្ហាញនូវកាលបរិច្ឆេទនៃការប្រកាសបង្ហាញស្មាតហ្វូន Narzo 10 ដែលមានការពន្យារពេលម្តងទៀតរហូតទាល់តែមានការជូនដំណឹងសារជាថ្មីនោះ។

 image

ក្រុមហ៊ុន Realme ត្រៀមខ្លួនក្នុងការប្រកាសបង្ហាញនូវស្មាតហ្វូន Narzo 10 នេះនៅថ្ងៃទី ២១ ខែមេសានេះតាមរយៈព្រឹត្តិការណ៍អនឡាញមួយបន្ទាប់ពីរដ្ឋាភិបាលរបស់ប្រទេសឥណ្ឌាអនុញ្ញាតអោយក្រុមហ៊ុន e-commerce ជាច្រើនទទួលនូវការបញ្ជាទិញទៅលើទំនិញដែលមិនចាំបាច់នៅក្នុងអំឡុងពេលនៃការបិទប្រទេសនេះ ហើយវាគឺអនុវត្តន៍ពីថ្ងៃទី ២៤ ខែមីនានឹងពន្យារដល់ថ្ងៃទី ១៤ ខែមេសា និងបន្តដល់ថ្ងៃទី ៣ ខែឧសភានេះ។

image

ក្រុមហ៊ុន Realme សម្រេចចិត្តក្នុងការលុបចោលនូវព្រឹត្តិការណ៍នៃការសម្ភោធន៍ស្មាតហ្វូននេះនៅថ្ងៃទី ២១ ខែមេសានេះបន្ទាប់ពីរដ្ឋាភិបាលរបស់ប្រទេសឥណ្ឌានេះធ្វើការកែប្រែទៅលើសេចក្តីណែនាំរបស់ខ្លួនសម្រាប់ក្រុមហ៊ុន e-commerce ថែមទៀត។ នៅក្នុងពេលបិទប្រទេសនេះ យើងមិនរំពឹងថាស្មាតហ្វូន Narzo 10 series នេះនឹងប្រកាសបង្ហាញខ្លួននៅមុនថ្ងៃទី ៣ ខែឧសភានេះទេ៕

image