ព័ត៌មាន

ការលក់របស់ក្រុមហ៊ុន Apple នៅក្នុងសហរដ្ឋអាមេរិកមានការធ្លាក់ចុះ 48% ចាប់តាំងពីការផ្ទុះឡើងនៃមេរោគ COVID-19

ការផ្ទុះឡើងនៃមេរោគ COVID-19 នេះគឺមានការកើនឡើងនៅជុំវិញពិភពលោកដែលមានសហរដ្ឋអាមេរិកផងដែរដែលមានការកើនឡើងខ្លាំងជាងគេ។ នៅក្នុងពេលដែលអាជីវកម្ម និងស្ថាប័នជាច្រើនបិទទ្វារនោះ ការលក់គឺមានការប៉ះពាល់ខ្លាំងមែនទែន ហើយក្រុមហ៊ុន Counterpoint Research ក៏បង្ហាញអំពីការខាតបង់របស់ក្រុមហ៊ុន Apple ផងដែរ។

 image

ក្រុមហ៊ុននេះមានការលក់ធ្លាក់ចុះ 48% ។ នៅក្នុងសប្តាហ៍ទី ៩ ចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី ២៩ ខែកុម្ភៈនេះ ក្រុមហ៊ុន Apple លក់បានចំនួនជិត ៣ លានគ្រឿងទៅលើ iPhones របស់ខ្លួន ខណៈពេលដែលសប្តាហ៍ទី ១៣ ចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី ២៨ ខែមីនានេះការលក់គឺមានចំនួនត្រឹមតែ ១,៥ លានគ្រឿងប៉ុណ្ណោះ។

image

ក្រុមហ៊ុន Counterpoint Research បង្ហាញថា ចំនួនស្មាតហ្វូននេះគឺមានការលក់ធ្លាក់ចុះនៅក្នុងសប្តាហ៍ទី ១៥ ចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ១១ ខែមេសានេះ។ ក្រុមហ៊ុន Apple គឺជាម៉ាកយីហោស្មាតហ្វូនដែលឈរនៅចំណាត់ថ្នាក់កំពូលនៅក្នុងសហរដ្ឋអាមេរិកជាមួយនឹងក្រុមហ៊ុន Samsung និង LG ។ ក្រុមហ៊ុនផលិតស្មាតហ្វូនទាំងពីរនេះគឺមានការរងគ្រោះដោយសារតែការផ្ទុះឡើងនៃមេរោគ COVID-19 នេះ។ ក្រុមហ៊ុន Samsung គឺមានការកើនឡើងទៅលើការលក់ស្មាតហ្វូន Galaxy S20​របស់ខ្លួនផងដែរនៅក្រោយពេលឈប់សម្រាកនេះ៕