ព័ត៌មាន

ប្រព័ន្ធប្រតិបត្តិការ Android 10 ដំណើរការនៅលើស្មាតហ្វូន Nokia 2.3 ហើយ

ក្រុមហ៊ុនបច្ចេកវិទ្យា HMD Global ប្រកាសអំពីការប្រកាសបង្ហាញនូវប្រព័ន្ធប្រតិបត្តិការ Android 10 នៅលើស្មាតហ្វូន Nokia 2.3 ហើយនេះគឺជាស្មាតហ្វូនទី ១១ ហើយដែលទទួលបាននូវ OS ចុងក្រោយបំផុតនេះ។ ការអាប់ដេតនេះគឺមានការពង្រឹងទៅលើមុខងារ gesture navigation, smart reply និង privacy controls ផងដែរ។

 image

នៅក្នុងសេចក្តីប្រកាសនេះ ក្រុមហ៊ុន HMD ទម្លាយថា ស្មាតហ្វូន Nokia ជាច្រើននេះទទួលបាននូវការអាប់ដេតកម្មវិធី Software ចុងក្រោយបំផុត។ ស្មាតហ្វូន Nokia 2.3 នេះចូលរួមជាមួយនឹងគ្រួសារនៃប្រព័ន្ធប្រតិបត្តិការ Android 10 ហើយពេលនេះស្មាតហ្វូននេះក៏មានមុខងារ Family Link ដែលអនុញ្ញាតអោយឪពុកម្តាយអាចធ្វើការកំណត់ទៅលើការប្រើប្រាស់ស្មាតហ្វូននេះផងដែរ ឬ Focus Mode សម្រាប់ធ្វើការរារាំងទៅលើកម្មវិធីរំខានជាច្រើនទៀត៕

image