ព័ត៌មាន

MIUI 12 បង្ហាញខ្លួនជាផ្លូវការហើយជាមួយនឹងមុខងារថ្មីៗជាច្រើន

ជាមួយនឹងការប្រកាសបង្ហាញនូវវត្តមានរបស់ស្មាតហ្វូន Mi 10 Youth ថ្មីនេះ ក្រុមហ៊ុនបច្ចេកវិទ្យា Xiaomi ក៏ទម្លាយជាផ្លូវការនូវស្បែកថ្មីរបស់ Android ឈ្មោះថា MIUI 12 ។ វាគឺផ្អែកនៅលើ Android 10 ដែលមានការនាំយកនូវ animations​ថ្មី ការពង្រឹងទៅលើ dark mode កម្មវីធី health app ថ្មី​ និង privacy controls ជាច្រើនថែមទៀត។

 image

ផ្អែកទៅលើរូបភាពនៅលើស្បែកនេះ ការបើកដំណើរការនូវកម្មវីធី និងការបិទទៅលើ animations  នោះគឺលឿនជាងមុន។ សម្រាប់ Dark Mode 2.0 នេះគឺមានការនាំយកនូវ wallpaper dimming  និងការកែប្រែជាច្រើនទៀតដែលងាយស្រួលក្នុងការអាននៅលើអេក្រង់ និងកាត់បន្ថយទៅលើការប្រឹងភ្នែកក្នុងការមើលនៅលើអេក្រង់ថែមទៀត។

image

វាក៏មានការបន្ថែមនូវ live wallpapers  ថ្មីដែលមានការ Zoom ទៅលើលំហរនៅពេលដែលអ្នកដោះសោរស្មាតហ្វូនរបស់អ្នក។ វាក៏មានមុខងារ always-on display ថ្មីដែលអនុញ្ញាតអោយអ្នកអាចបើកនូវ full-screen content បាន។ ពេលនេះ Gesture navigation នេះគឺមានការដំណើរការនៅលើ Android 10 ហើយក្រុមហ៊ុន Xiaomi ក៏មានការពង្រឹងទៅលើការគ្រប់គ្រងនៃ Notification ផងដែរ៕