ព័ត៌មាន

ស្មាតហ្វូន Samsung Galaxy M31 បង្ហាញខ្លួននៅក្នុងចក្រភពអង់គ្លេស

ស្មាតហ្វូន Samsung Galaxy M31 ប្រកាសបង្ហាញខ្លួននៅក្នុងខែកុម្ភៈ ប៉ុន្តែស្មាតហ្វូននេះដាក់លក់ផ្តាច់មុខនៅក្នុងទីផ្សារប្រទេសឥណ្ឌា។ ពេលនេះ ស្មាតហ្វូនថ្នាក់កណ្តាលនេះបង្ហាញខ្លួននៅក្នុងចក្រភពអង់គ្លេសនៅក្នុងតម្លៃ £245 (€280) ហើយវាដាក់លក់ផ្តាច់មុខនៅលើ Amazon ។

 image

ស្មាតហ្វូននេះមានថាមពលថ្មទំហំ 6,000 mAh ហើយវាអាចប្រើប្រាស់បាន ២ ថ្ងៃសម្រាប់ការបញ្ចូលថាមពលថ្មម្តង។ ស្មាតហ្វូននេះមានអេក្រង់ 6.4-inch Super AMOLED display ជាមួយនឹងកម្រិតភាពច្បាស់ FHD+ ។ វាមានកាមេរ៉ាគោលទំហំ 64MP, 8MP ultrawide shooter និង 5MP macro ថែមទៀត។

image

ស្មាតហ្វូននេះដំនើរការនូវបន្ទះឈីប Exynos 9611 chipset ជាមួយនឹងរ៉េមទំហំ 6GB RAM និង 64/128GB storage ។ វាដំណើរការនូវ One UI 2 នៅផ្នែកខាងលើនៃ Android 10 ហើយវាមាន ៣ ពណ៌សម្រាប់ធ្វើការជ្រើសរើសគឺពណ៌ខ្មៅ ពណ៌ក្រហម និងពណ៌ខៀវ៕