ព័ត៌មាន

ស្មាតហ្វូន Realme XT អាប់ដេតនូវ patch សុវត្ថិភាពសម្រាប់ខែមេសាជាមួយនឹង DocVault ID និងការបង្កើនគុណភាពសំឡេង

កាលពីចុងខែមករានេះ ស្មាតហ្វូន Realme XT បានទទួលនូវការអាប់ដេតទៅកាន់ Android 10 ដែលមានការនាំយកនូវ Realme UI 1.0 រួមជាមួយនឹងការផ្លាស់ប្តូរមួយចំនួនទៀតនៅលើ Android 10 នោះគឺ gesture-controls, Focus mode និង Animations ថ្មីផងដែរ។

image

ការអាប់ដេតនេះគឺមានលេខកូដ RMX1921EX_11_C.04 សម្រាប់ស្មាតហ្វូន Realme XT ដែលមានការនាំយកនូវ Google security patch នៅក្នុងខែមេសានេះដែលមានការពង្រឹងទៅលើប្រព័ន្ធសំលេងរបស់វាថែមទៀត។ ការអាប់ដេតនេះក៏នាំយកនូវការទ្រទ្រង់នូវមុខងារ DocVault ID ដែលអាចធ្វើការជំនួសនូវកាតអត្តសញ្ញាណប័ណ្ណជាច្រើននៅក្នុងទម្រង់ឌីជីថលដូចជា Driving license, ID card និង PAN card ផងដែរ៕

image