ព័ត៌មាន

ស្មាតហ្វូន Redmi K30i នឹងមានកាមេរ៉ាគោលទំហំ 48MP

នៅពេលដែលស្មាតហ្វូន Redmi K30 ប្រកាសបង្ហាញខ្លួននៅក្នុងខែធ្នូនោះ វាមានតែប្រភេទស្មាតហ្វូនដែលដាក់លក់នៅក្នុងប្រទេសចិនប៉ុណ្ណោះដែលមានបច្ចេកវិទ្យា 5G connectivity ហើយសម្រាប់ទីផ្សាររបស់ពិភពលោកគឺមានតែបច្ចេកវិទ្យា LTE តែប៉ុណ្ណោះ។ ពេលនេះ ពាក្យចចាមអារ៉ាមជាច្រើនបញ្ជាក់ថា ស្មាតហ្វូន Redmi K30i នឹងក្លាយជាស្មាតហ្វូន 5G ដែលមានតម្លៃថោកបំផុតនៅលើទីផ្សារ ហើយវាក៏នឹងដាក់លក់នៅក្រៅទីផ្សាររបស់ប្រទេសចិនផងដែរ។

image

សម្រាប់ស្មាតហ្វូន Redmi K30i នេះគឺមានកាមេរ៉ាខាងក្រោយ ៤ គ្រាប់ដែលមានកាមេរ៉ាគោលទំហំ 48MP ។ យើងបានដឹងថា​សម្រាប់ស្មាតហ្វូន e K30 5G នៅក្នុងប្រទេសចិនគឺប្រើប្រាស់នូវកាមេរ៉ាទំហំ 64MPហើយវាមានលេខកូដថា “Picasso” ៕

image