ព័ត៌មាន

Samsung Galaxy Buds+ បង្ហាញខ្លួនជាមួយនឹងពណ៌ថ្មី Aura Blue យ៉ាងស្រស់ស្អាត

កាសស្តាប់ Samsung Galaxy Buds+ បានប្រកាសបង្ហាញខ្លួននៅក្នុងខែកុម្ភៈនេះ ហើយឆាប់ៗនេះវានឹងមានពណ៌ថ្មីមួយទៀតនោះគឺ Aura Blue ។ ព័ត៌មាននេះគឺមានការទម្លាយចេញពី Evan Blass ដែលបានចែករំលែកនូវរូបភាពជាច្រើនដែលបង្ហាញអំពីកាសស្តាប់ Galaxy Buds+ជាមួយនឹងពណ៌ Aura Blue ថែមទៀត។

 image

កាសស្តាប់ Galaxy Buds+ នេះមាន ៥ ពណ៌សម្រាប់ធ្វើការជ្រើសរើសនោះគឺពណ៌ខ្មៅ ខៀវ ស ក្រហម និងផ្កាឈូក។ វានៅមិនទាន់ច្បាស់នោះទេថាក្រុមហ៊ុនបច្ចេកវិទ្យា​Samsung នឹងប្រកាសបង្ហាញនូវពណ៌ Aura Blue version និងទីផ្សារដែលទទួលបានវានោះ។ កាសស្តាប់ វ នេះមាន AKG-tuned 2-way speakers (woofer + tweeter) ហើយកាសមួយចំហៀងគឺមានថាមពលថ្មទំហំ 85 mAh​ដែលអាចប្រើប្រាស់បាន ១១ ម៉ោង៕

image