ព័ត៌មាន

កាសស្តាប់ស៊េរីថ្មី Samsung Galaxy Buds X នឹងមានបច្ចេកវិទ្យា noise cancellation

វាលែងមានអ្វីដែលជាអាថ៌កំបាំងទៀតហើយដែលក្រុមហ៊ុនបច្ចេកវិទ្យា Samsung កំពុងតែធ្វើការនៅលើកាសស្តាប់ជំនាន់បន្ទាប់របស់ Galaxy Buds+​ដែលមានឈ្មោះហៅថា Galaxy Buds X ។ កាសស្តាប់នេះគឺមានតម្លៃប្រហែលជា $140 ។

image

តាមការបញ្ជីនៅក្នុងការិយាល័យប៉ាតង់របស់សហរដ្ឋអាមេរិកនោះ កាសស្តាប់ Galaxy Buds X នេះគឺមានបច្ចេកវិទ្យា active noise cancellation ផងដែរ។ ការឌីស្សាញនេះគឺមើលទៅប្រហាក់ប្រហែលគ្នាទៅនឹងរូបភាព Renders ដែលបែកធ្លាយកាលពីមួយខែមុននេះផងដែរ។ ក្រុមហ៊ុន Samsung អាចនឹងប្រកាសបង្ហាញនូវកាសស្តាប់នេះនៅក្នុងពេលឆាប់ៗនេះ៕

image