ព័ត៌មាន

ស្មាតហ្វូន LG Velvet បង្ហាញខ្លួនជាមួយនឹងលក្ខណៈសម្បត្តិពេញលេញរបស់វានៅក្នុងហាងមួយរបស់ប្រទេសកូរ៉េ

ពិតណាស់ នេះមិនមែនជាលើកទី ១ នោះទេដែលមានការបែកធ្លាយរូបភាពរបស់ស្មាតហ្វូន LG Velvet នេះ ប៉ុន្តែវាមានការទម្លាយជាបន្តបន្ទាប់ផងដែរ។ ស្មាតហ្វូននេះមានការឌីស្សាញបង្ហាញឡើងកាន់តែច្បាស់ជាមួយនឹងពណ៌ Aurora Grey របស់វា។ បន្ថែមពីនេះទៀតនោះ លើកនេះយើងក៏បានដឹងអំពីលក្ខណៈសម្បត្តិរបស់វាទាំងស្រុងផងដែរ។

 image

ស្មាតហ្វូននេះគឺមានបន្ទះឈីប Snapdragon 765 5G ជាមួយនឹងអេក្រង់ 6.8-inch Full HD+ OLED ។​វាមានរ៉េមទំហំ 8GB និងម៉េមូរីក្នុងម៉ាស៊ីនទំហំ 128GB ហើយវាមានការទ្រទ្រង់ទៅលើ microSD Cards បានទំហំដល់ទៅ 2TB ផងដែរ។ ស្មាតហ្វូននេះមានកាមេរ៉ាមុខទំហំ 16MP ហើយវាមានកាមេរ៉ាខាងក្រោយទំហំ 48MP main camera, 8MP ultrawide snapper និង 5MP depth sensor ។ ស្មាតហ្វូននេះមានថាមពលថ្មទំហំ 4,300 mAh ហើយអាចបញ្ចូលថាមពលថ្ម Wireless ថែមទៀត។

image

អ្វីដែលសំខាន់ជាងនេះទៀតនោះ ស្មាតហ្វូននេះគឺមានប្រព័ន្ធការពារទឹក និងធូលី IP68 ហើយវាមានការប្រើប្រាស់ជាមួយនឹង AI និង stereo loudspeakers ផងដែរ។ ស្មាតហ្វូននេះគឺមានការថតវីដេអូ ASMR video recording និងមុខងារ video stabilization ថែមទៀត។