ព័ត៌មាន

ស្មាតហ្វូន Xiaomi Mi 10 នឹងប្រកាសបង្ហាញខ្លួននៅក្នុងប្រទេសឥណ្ឌានៅថ្ងៃទី ៨ ខែឧសភានេះ

ក្រុមហ៊ុនបច្ចេកវិទ្យា Xiaomi ត្រៀមខ្លួនក្នុងការប្រកាសបង្ហាញនូវស្មាតហ្វូន Mi 10 5G របស់ខ្លួននៅចុងសប្តាហ៍នេះគឺនៅថ្ងៃទី ៨ ខែឧសភានេះ។ នៅលើ Twitter ផ្លូវការរបស់ក្រុមហ៊ុននេះក៏មានការបញ្ជាក់អំពីដំណឹងនេះនៅថ្ងៃនេះដែលមានការទម្លាយបង្ហាញអំពីគម្រោងក្នុងការប្រកាសបង្ហាញស្មាតហ្វូននេះតាមរយៈការផ្សាយផ្ទាល់ខ្លួនផងដែរ។

 image

ស្មាតហ្វូននេះកាលពីពេលមុននេះត្រូវគេរំពឹងថានឹងប្រកាសបង្ហាញខ្លួននៅក្នុងប្រទេសឥណ្ឌានៅថ្ងៃទី ៣១ ខែមីនានេះ ប៉ុន្តែកាលបរិច្ឆេទនេះបានផ្លាស់ប្តូរដោយសារតេ COVID-19 ។ ស្មាតហ្វូន Mi 10 5G នេះគឺ version ដែលមានតម្លៃសមរម្យជាងស្មាតហ្វូន Mi 10 Pro ប៉ុន្តែវាមានកាមេរ៉ាគោលទំហំ 108MP អេក្រង់ 90Hz AMOLED និងបន្ទះឈីប Snapdragon 865 chipset ផងដែរ។ ស្មាតហ្វូននេះមានថាមពលថ្មទំហំ 4,780 mAh ជាមួយនឹងបច្ចេកវិទ្យា 30W fast wired chargingផងដែរ៕

image