ព័ត៌មាន

Mi 10 Pro ជាប់នៅកំពូលតារាងរបស់ AnTuTu សម្រាប់ខែមេសានេះ

ថ្មីៗនេះ AnTuTu ទើបតែបញ្ចេញនូវតារាងស្មាតហ្វូនដែលមានសមត្ថភាពខ្លាំងក្នុងការប្រើប្រាស់របស់ខ្លួន ហើយពេលនេះវាគឺជាស្មាតហ្វូន Xiaomi Mi 10 Pro ដែលស្ថិតនៅលើកំពូលតារាង។ ស្មាតហ្វូននេះគឺនាំមុខទៅលើស្មាតហ្វូន OnePlus 8 Pro និង Mi 10 ដែលប្រើប្រាស់នូវបន្ទះឈីប Snapdragon 865 ។

image

ស្មាតហ្វូន Samsung Galaxy S20 ទាំង ៤ ម៉ូឌែលនេះក៏ជាប់នៅលើកំពូលតារាង Top 10 ផងដែរ ហើយវាក៏មានស្មាតហ្វូន Asus ROG Phone 2 ផងដែរ។ វាមិនមានស្មាតហ្វូន Huawei ច្រើននោះទេនៅលើតារាងនេះ។ AnTuTu ក៏បង្ហាញនូវលទ្ធផលនៃដំណើរការរបស់ CPU, GPU, UX និង​ memory ផងដែរ៕

image