ព័ត៌មាន

កុំភ្លេចទស្សនាការប្រកាសបង្ហាញស្មាតហ្វូន Poco F2 Pro នៅថ្ងៃនេះទាំងអស់គ្នា!

នៅក្នុងរយៈពេល ៣ ខែបន្ទាប់ពីការចាប់កំណើតរបស់ម៉ាកយីហោ Poco ដែលមានវត្តមានរបស់ស្មាតហ្វូន Poco X2 នោះ ពេលនេះ យើងនឹងឃើញវត្តមានរបស់ស្មាតហ្វូន Poco F2 Pro នឹងបង្ហាញខ្លួនជាផ្លូវការហើយ។ វាមានភ្ជាប់ជាមួយនឹង YouTube link ដែលអ្នកអាចរីករាយក្នុងការទស្សនាបាន។

image

ស្មាតហ្វូននេះគឺមិនមាន Notch ឬរន្ធ Punch-Hole នោះទេ ដែលមានន័យថា វាគឺប្រើប្រាស់នូវកាមេរ៉ាផុសឡើង។ ស្មាតហ្វូននេះមាន ៤ ពណ៌គឺ Purple, White, Gray, Greenish Blue ហើយវាមានតម្លៃចន្លោះពី €570 និង €649 ។ Poco F2 Pro នឹងមាន ២ ទំហំសម្រាប់ធ្វើការជ្រើសរើសនោះគឺ 6/128 GB ឬ 8/256 GB ។ យ៉ាងណាមិញ វានៅមិនទាន់មានការបញ្ជាក់នៅឡើយទេថាជំនាន់បន្ទាប់របស់ Poco X2 គឺមានឈ្មោះហៅថា Poco F2 Pro នោះ៕

image