ព័ត៌មាន

ស្មាតហ្វូន Huawei P30 Pro New Edition អាចធ្វើការ Pre-order បាននៅក្នុងប្រទេសអាល្លឺម៉ង់

P30 Pro គឺជាស្មាតហ្វូន flagship ចុងក្រោយបំផុតរបស់ក្រុមហ៊ុនបច្ចេកវិទ្យា​ Huawei ដែលមានបង្ហាញខ្លួនជាមួយនឹង Google apps និងសេវាកម្មជាច្រើនទៀតរបស់ក្រុមហ៊ុននេះ។ ស្មាតហ្វូននេះមានពណ៌ថ្មីជាច្រើននៅក្នុងការប្រកាសបង្ហាញនៅក្នុងព្រឹត្តិការណ៍ IFA កាលពីរដូវស្លឹកឈើជ្រុះឆ្នាំមុននេះ ហើយពេលនេះវត្តមានរបស់ P30 Pro New Edition បង្ហាញខ្លួនហើយ។

image 

ស្មាតហ្វូននេះមានការបង្ហាញខ្លួននៅលើវេបសាយរបស់ Huawei នៅក្នុងប្រទេសអាល្លឺម៉ង់កាលពីដើមខែនេះ ហើយវាអាចធ្វើការ Pre-order បាននៅក្នុងប្រទេសនេះ។ វាមានតម្លៃ €749 ហើយនៅពេលដែលអ្នក Pre-order នឹងទទួលបាននូវ Huawei FreeBuds 3 និង mini speakerផងដែរ។

image

ការ pre-orders នេះគឺរហូតដល់ថ្ងៃទី ៣១ ខែឧសភានេះ ជាមួយនឹងការនាំចេញនៅថ្ងៃទី ១ ខែមិថុនានេះ។ អ្នកអាចរកទិញស្មាតហ្វូន P30 Pro New Edition នេះជាមួយនឹងពណ៌ខ្មៅ ឬ Aurora ៕