ព័ត៌មាន

ក្រុមហ៊ុន Huawei នៅតែត្រូវបានហាមប្រាមក្នុងការធ្វើជំនួញជាមួយនឹងក្រុមហ៊ុនជាច្រើនទៀតរបស់សហរដ្ឋអាមេរិក

ប្រសិនបើអ្នកកំពុងតែងឿងឆ្ងល់ថាតើពេលណាដែលក្រុមហ៊ុនបច្ចេកវិទ្យា Huawei នឹងអាចទទួលបាននូវអាជ្ញាប័ណ្ណ Android វិញនោះ វាមិនអាចកើតឡើងបានទេនៅក្នុងឆ្នាំនេះ។ ថ្មីៗនេះ លោកប្រធានាធិបតីត្រាំបានដាក់បញ្ចេញនូវបញ្ជាមួយហៅថា “National Emergency” ដើម្បីការពារព័ត៌មាន និងសេវាកម្មទូរគមនាគមន៍ពីការគំរាមកំហែងក្នុងនោះក៏មានក្រុមហ៊ុន Huawei ផងដែរ។

image

នៅក្នុងបទបញ្ជាដំបូងនេះត្រូវបានអនុម័តនៅក្នុងខែឧសភា ឆ្នាំមុននេះដែលមានការហាមប្រាមក្រុមហ៊ុនបច្ចេកវិទ្យា Huawei ក្នុងការធ្វើជំនួញជាមួយនឹងក្រុមហ៊ុនជាច្រើនដែលមានមូលដ្ឋាននៅក្នុងសហរដ្ឋអាមេរិក។ នេះគឺមានសេវាកម្ម Android OS របស់ Google ផងដែរ ហើយនេះបានជម្រុញអោយក្រុមហ៊ុន Huawei បង្កើតនូវ app ecosystem​របស់ខ្លួនដែលមិនពឹងផ្អែកនៅលើសេវាកម្មរបស់ Google នោះទេ។ ស្មាតហ្វូនជាច្រើនរបស់ Huawei ពេលនេះគឺមិនមានសេវាកម្ម Google Services នោះទេនៅក្នុងទីផ្សាររបស់អ៊ឺរ៉ុប។

image

ត្រឡប់ទៅកាន់ខែមីនានោះ ក្រុមហ៊ុនបច្ចេកវិទ្យា Huawei បានប្រកាសបង្ហាញនូវសេវាកម្ម HMS (Huawei Mobile Services)​របស់ខ្លួនសម្រាប់ជំនួសទៅលើសេវាកម្ម Google Play Services ដែលមានអ្នកប្រើប្រាស់ ៤០០ លាននាក់ និងមានអ្នកអភិវឌ្ឍកម្មវិធីចំនួន 1.3 លាននាក់។ ក្រុមហ៊ុន Huawei អាចនឹងមានគម្រោងក្នុងការជំនួសនូវ Android OS ជាមួយនឹង Harmony OS តែម្តង៕