ព័ត៌មាន

Sony បញ្ចេញនូវវីដេអូអំពីមុខងារកាមេរ៉ារបស់ស្មាតហ្វូន Xperia 1 II

នៅលើ YouTube channel របស់ Sony Xperia នោះ វាមានវីដេអូមួយដែលបង្ហោះអំពីសមត្ថភាពនៃការថតចេញពីកាមេរ៉ារបស់ស្មាតហ្វូន Xperia 1 II ដោយលោក Nick Didlick ។ លោក Nick Didlick មានបទពិសោធន៍ជាង ៤០ ឆ្នាំនៅក្នុងការថតរូបភាព និងកីឡា ហើយគាត់ក៏និយាយអំពីលក្ខណៈពិសេសៗរបស់កាមេរ៉ាស្មាតហ្វូន Xperia 1 II ផងដែរ។

 image

លោក​ Didlick ថតជាមួយនឹងកាមេរ៉ារបស់ Sony Alpha 9 series ហើយគាត់ក៏រីករាយក្នុងការប្រើប្រាស់នូវកាមេរ៉ា Xperia 1 II ផងដែរ។ កម្មវិធី Photography Pro app នេះគឺអាចធ្វើការគ្រប់គ្រងនៅលើ ISO, shutter speed និង white balance ។ នេះគឺជាលើកដំបូងបំផុតដែលស្មាតហ្វូន Sony ប្រើប្រាស់នូវកញ្ចក់ glass Zeiss lenses ដែលមានកម្រិត focus tracking ដល់ទៅ 20fps ។

image

ស្មាតហ្វូននេះគឺមានប៊ូតុង Shutter ដែលអស្ចារ្យបំផុតនៅលើស្មាតហ្វូននេះក្នុងការចូលទៅកាន់កាមេរ៉ានេះ។ លោក Didlick ក៏និយាយអំពីការប្រើប្រាស់នូវអេក្រង់នេះសម្រាប់ការមើលរូបភាពផងដែរ។ ស្មាតហ្វូននេះគឺមានអេក្រង់ 6.5-inch OLED panel ជាមួយនឹងកម្រិតភាពច្បាស់ 4K និង 21:9 aspect ratio ៕