ព័ត៌មាន

តើបន្ទះឈីប Dimensity 820 chipset បានពិន្ទុប៉ុន្មាននៅលើស្មាតហ្វូន Redmi Note 10?

ក្រុមហ៊ុន​Mediatek មានគម្រោងក្នុងការប្រកាសបង្ហាញនូវបន្ទះឈីបថ្មីរបស់ខ្លួននៅថ្ងៃចន្ទនេះ ហើយស្មាតហ្វូន  Xiaomi Redmi Note 10 ក៏ទទួលបាននូវការអនុម័តពី TENAA ក្នុងពេលថ្មីៗនេះផងដែរ ហើយស្មាតហ្វូននេះក៏បង្ហាញខ្លួននៅលើ GeekBench ផងដែរ។

 image

ថ្មីៗនេះ គេសង្កេតឃើញនូវ Database របស់ស្មាតហ្វូន Xiaomi M2004J7AC រួមជាមួយនឹង  M2004J7BC ផងដែរ។ ស្មាតហ្វូនទាំងពីរនេះប្រើប្រាស់នូវបន្ទះឈីប  Mediatek MT6875 chipset ដែលនោះទំនងជាបន្ទះឈីប Dimensity 820 ដែលនឹងបង្ហាញខ្លួននៅថ្ងៃស្អែកនេះ។

image

នេះគឺជាបន្ទះឈីប  octa-core CPU ដែលមានប្រេកង់ 2.0GHz ។ សម្រាប់ version ដែលបង្ហាញនៅលើ GeekBench នេះគឺមានរ៉េមទំហំ 8GB និងប្រព័ន្ធប្រតិបត្តិការ Android 10 ។ វាមានពិន្ទុ 640 នៅក្នុងការតេស្ត single-core test និង 2600 នៅក្នុង  multi-core។ យើងនឹងមានព័ត៌មានជាច្រើនទៀតអំពីបន្ទះឈីប Mediatek Dimensity 820 នៅថ្ងៃចន្ទនេះ៕

image