ព័ត៌មាន

ស្មាតហ្វូន Poco M2 Pro ត្រូវប្រទះឃើញនៅក្នុងប្រព័ន្ធទិន្នន័យរបស់ Bluetooth SIG និង Wi-Fi Alliance

នៅដើមខែនេះ យើងបានឃើញនូវបញ្ជីមួយរបស់ស្មាតហ្វូន Poco M2 Pro ដែលជាស្មាតហ្វូនថ្នាក់កណ្តាលរបស់ម៉ាកយីហោ Poco ។ វាមានលេខម៉ូឌែល M2003J6CI និងលេខកូដ “gram” ហើយពេលនេះវាក៏បង្ហាញខ្លួននៅលើ Wi-Fi Alliance និង Bluetooth SIG databases ផងដែរ។

image

នៅក្នុងបញ្ជី Bluetooth SIG នេះមានការបង្ហាញថា ស្មាតហ្វូននេះនឹងដំណើរការនូវ MUI 11 និង Bluetooth 5.0 ថែមទៀត។ អ្វីដែលគួរអោយចាប់អារម្មណ៍ទៀតនោះ វាមាន Declaration ID ដែលស៊ីគ្នាទៅនឹងម៉ូឌែល Redmi Note 9 ផងដែរ។

image

“gram” kernel source code នេះគឺស៊ីគ្នាទៅនឹងស្មាតហ្វូន Note 9 Pro ហើយស្មាតហ្វូន Poco M2 Pro ប្រហែលជាប្រភេទស្មាតហ្វូន Note 9 Pro ។ នៅក្នុងបញ្ជីរបស់ Wi-Fi Alliance នេះនៅលើស្មាតហ្វូននេះគឺដំណើរការនូវ Android 10 ជាមួយនឹង MIUI 11 និងទ្រទ្រង់នូវបច្ចេកវិទ្យា dual-band Wi-Fi connectivity ថែមទៀត៕