ព័ត៌មាន

ទិន្នន័យអតិថិជនរបស់ក្រុមហ៊ុនអាកាសចរណ៍ British Airline EasyJet ចំនួន៩លាននាក់ត្រូវលាតត្រដាង

ក្រុមហ៊ុនអាកាសចរណ៍អង់គ្លេស EasyJet ប្រកាសថាក្រុមហ៊ុនរបស់ខ្លួនកំពុងតែទទួលរងការ វាយប្រហារពីហេគឃ័រដែលមានអាស័យដ្ឋានអ៊ីម៉ែល និង ព័ត៌មានលម្អិតរបស់អតិថិជន ៩លាននាក់ ត្រូវបង្ហាញ។ EasyJet បញ្ជាក់ថាក្នុងចំណោមអ្នកប្រើប្រាស់ដែលទទួលរងការវាយប្រហារ ៩លាននាក់ មាន ២,២០៨នាក់ ត្រូវហេគឃ័រលួចព័ត៌មានលម្អិតនៃកាតឥណទាន credit card។

image

ក្រុមហ៊ុនមិន ប្រាប់ថាតើការបែកធ្លាយព័ត៌មាននេះកើតឡើងដោយរបៀបណា និង កើតនៅពេលណាទេ ហើយក្រុមហ៊ុនរកឃើញបញ្ហានេះនៅពេលណាដែរទេ។ ទោះបីជាយ៉ាងណាក៏ដោយ ក្រុមការងារ Britain’s data protection របស់ក្រុមហ៊ុនចាត់វិធានការស្វែងរកបញ្ហាភ្លាមៗ បន្ទាប់ពីដឹងពីឧបទ្ទវហេតុនេះ។

image

ជនរងគ្រោះគួរតែប្រយ័ត្នពីអ៊ីម៉ែលបញ្ឆោត ដែលតែងតែផ្ញើមកនៅពេលក្រោយ ដើម្បីបោកអ្នក ប្រើប្រាស់ ឱ្យផ្ញើព័ត៌មានគណនីរបស់ពួកគេដូចជា លេខសម្ងាត់ និង ព័ត៌មានធនាគារ។ ជនរងគ្រោះ ដែលលាតត្រដាងព័ត៌មានកាតឥណទាន credit card គួរតែបិទគណនីនេះចោល និង បើកគណនីថ្មី និងសូម ចូលមើលប្រតិបត្តិការគណនីរបស់ខ្លួនឱ្យញឹកញាប់ ប្រសិនបើមានករណីសង្ស័យសូមរាយការណ៍ ទៅកាន់ធនាគារភ្លាមផងដែរ៕