ព័ត៌មាន

ការវាយប្រហារលើ Bluetooth BIAS អាចឱ្យក្រុមហេគឃ័រចូលប្រើឧបករណ៍ជាច្រើន

ការវាយប្រហារថ្មី Bluetooth BIAS អនុញ្ញាតឱ្យអ្នកវាយប្រហារត្រាប់តាមឧបករណ៍ ក្រោយពីក្រុមហេគឃ័រធ្វើការភ្ជាប់និងឆ្លងកាត់ការផ្ទៀងផ្ទាត់ភាពត្រឹមត្រូវដោយមិនចាំបាច់ប្រើប្រាស់នូវតំណភ្ជាប់។

image

ការវាយប្រហារ Bluetooth BIAS

ការវាយប្រហារ BIAS អនុវត្តដោយសារតែមានគុណវិបត្តិនៅក្នុង Bluetooth ដូច្នេះគេរកឃើញថា ឧបករណ៍ Bluetooth ស្តង់ដារជាច្រើនមានភាពងាយរងគ្រោះ។ ដើម្បីធ្វើការវាយប្រហារជោគជ័យ ឧបករណ៍វាយប្រហារត្រូវតែស្ថិតនៅក្នុងបណ្តាញជាមួយឧបករណ៍រងគ្រោះ​ ដោយធ្វើការភ្ជាប់ BR/EDR ពីចម្ងាយជាមួយនឹងអាសយដ្ឋានដែលអ្នកវាយប្រហារស្គាល់។ ក្នុងអត្ថបទផ្សាយ អ្នកស្រាវជ្រាវរកឃើញវិធីសាស្រ្តវាយប្រហារចំនួនពីរ ជាមួយនឹងការភ្ជាប់មានសុវត្ថិភាព ដោយអ្នកវាយប្រហារត្រូវធ្វើការតភ្ជាប់ពីចម្ងាយលើឧបករណ៍ ដែលពុំមានជំនួយពីបណ្តាញសុវត្ថិភាពជាមុនសិន ដើម្បីបន្ថយសមត្ថភាពសន្តិសុខដែលធ្វើការផ្ទៀងផ្ទាត់។

image

កត្តានេះនឹងអនុញ្ញាតឱ្យអ្នកវាយប្រហារBIASអាចធ្វើការប្រឆាំងនឹងការផ្ទៀងផ្ទាត់ភាពត្រឹមត្រូវលើឧបករណ៍ លើកលែង​តែឧបករណ៍ដែលហេគឃ័រកំពុងវាយប្រហារស្ថិតក្នុងការភ្ជាប់បណ្តាញសុវត្ថិភាពប៉ុណ្ណោះ។ បើការវាយប្រហារជោគជ័យ ហេគឃ័រអាចធ្វើការផ្ទៀងផ្ទាត់លើឧបករណ៍ពីចម្ងាយបាន។

បើឧបករណ៍រងការវាយប្រហារមិនផ្ទៀងផ្ទាត់ភាពត្រឹមត្រូវទៅវិញទៅមកជាមួយឧបករណ៍របស់អ្នកវាយប្រហារនៅក្នុងតួនាទីជាមេនោះទេ ក៏នៅតែមានការជូនដំណឹងអំពីការផ្ទៀងផ្ទាត់ភាពត្រឹមត្រូវ ទោះបីជាពុំមានការផ្តល់តំណភ្ជាប់ក៏ដោយ។លទ្ធផលនៃការវាយប្រហាររបស់ BIAS អ្នកវាយប្រហារបញ្ចប់ការតភ្ជាប់មានសុវត្ថិភាពខណៈពេលដែលពួកគេក្លែងបន្លំលើ Bluetooth និងត្រាប់តាមឧបករណ៍ទាំងនោះ ដោយមិនចាំបាច់ដឹង និងផ្ទៀងផ្ទាត់លេខសម្ងាត់ ដែលចែកចាយរវាងជនរងគ្រោះនោះទេ៕