ព័ត៌មាន

ស្មាតហ្វូន LG Velvet មកដល់ទីផ្សារអ៊ឺរ៉ុបហើយ!

បន្ទាប់ពីការប្រកាសបង្ហាញខ្លួនរួចមកនៅក្នុងប្រទេសកូរ៉េខាងត្បូងកាលពីដើមខែនេះ ស្មាតហ្វូន LG Velvet ពេលនេះក៏បន្តក្នុងការបង្ហាញវត្តមាននៅក្នុងទ្វីបអ៊ឺរ៉ុបផងដែរ ហើយស្មាតហ្វូននេះក៏បង្ហាញខ្លួននៅលើវេបសាយរបស់ក្រុមហ៊ុននៅក្នុងប្រទេសអ៊ីតាលីផងដែរ។ សម្រាប់តម្លៃ និងកាលបរិច្ឆេទនៃការលក់ស្មាតហ្វូននេះនៅមិនទាន់ផ្តល់អោយលម្អិតនៅឡើយទេ ប៉ុន្តែវាមិនយូរនោះទេ។

 image

ស្មាតហ្វូន LG Velvet នេះគឺមានការឌីស្សាញជាមួយនឹងការជម្រុញពីធម្មជាតិយ៉ាងស្រស់ស្អាតបំផុត។ ស្មាតហ្វូននេះមានអេក្រង់ទំហំ 6.8-inch OLED ជាមួយនឹង waterdrop notch ដែលមានកម្រិតភាពច្បាស់ FHD+ និង stereo speakers ផងដែរ។ កាមេរ៉ារបស់ស្មាតហ្វូននេះគឺមានទំហំ 48MP ជាមួយនឹងទំហំ 8MP ultrawide និង 5MP depth ផងដែរ។

image

ស្មាតហ្វូននេះប្រើប្រាស់នូវបន្ទះឈីប Snapdragon 765G chipset ជាមួយនឹងរ៉េមទំហំ 8GB RAM និងម៉េមូរីទំហំ 128GB ។ ថាមពលថ្មរបស់ស្មាតហ្វូននេះគឺ 4,300 mAh ជាមួយនឹងការទ្រទ្រង់នូវបច្ចេកវិទ្យា 25W fast wired និង 9W wireless charging ថែមទៀត។​ស្មាតហ្វូននេះដំណើរការនូវ IP68 និង MIL-STD-810G ផងដែរ៕

image