ព័ត៌មាន

Oppo ធ្វើបច្ចុប្បន្នភាពនៅលើ ColorOS 7 (Android 10) សម្រាប់ស្មាតហ្វូនជាច្រើនរបស់ខ្លួននៅក្នុងប្រទេសឥណ្ឌា

ក្រុមហ៊ុនបច្ចេកវិទ្យា​ Oppo ចាប់ផ្តើមដំណើរការនូវ ColorOS 7 ( ដែលផ្អែកនៅលើ Android 10) សម្រាប់ស្មាតហ្វូនជាច្រើនរបស់ខ្លួននៅក្នុងប្រទេសឥណ្ឌា បន្ទាប់ពីការអាប់ដេតនេះចាប់ផ្តើមនៅក្នុងប្រទេសចិននៅក្នុងខែមេសានោះ។ ការអាប់ដេតនេះសម្រាប់ស្មាតហ្វូន flagships និងស្មាតហ្វូនជាច្រើនទៀតត្រកូល Reno, Find, K និង A series ។

image

វាមានកម្មវិធីជាច្រើនដែលមានមកជាមួយនោះគឺ Digilocker service និង Hawa Mahal wallpaper ។ ការអាប់ដេតនេះនឹងមានសម្រាប់ម៉ូឌែលជាច្រើនទៀតនៅក្នុងខែមិថុនា និងខែកក្កដា។ ColorOS 7 មានការពង្រឹងទៅលើ UI កម្លាំងដំណើរការ និងកាមេរ៉ាថែមទៀត៕

image