Phone City Magazine

 Breaking News
សេចក្តីជូនដំណឹង : សម្រាប់ការអញ្ជើញចូលរួមកម្មវិធីសម្ពោធនាៗ សូមទំនាក់ទំនងទៅកាន់លេខ 010 97 35 45។ ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ 010 97 35 45

🎬 Oppo ប្រម៉ាញ់យកវិស្វកររបស់ក្រុមហ៊ុន MediaTek, Qualcomm និង HiSilicon ដើម្បីធ្វើការនៅលើបន្ទះឈីបរបស់ក្រុមហ៊ុន

May 29
07:02 pm 2020
Like and Share this page:

យើងបានដឹងថា ក្រុមហ៊ុនបច្ចេកវិទ្យា Oppo កំពុងតែធ្វើការនៅលើបន្ទះឈីបខ្លួនឯង ប៉ុន្តែក្រុមហ៊ុននេះនៅមិនទាន់ទម្លាយនូវលក្ខណៈសម្បត្តិអ្វីដែលពិសេសនៅឡើយទេ។ ពេលនេះ តាមការបញ្ជាក់របស់ Nikkei Asian Review នោះ ក្រុមហ៊ុនបច្ចេកវិទ្យានេះក៏ធ្វើការជ្រើសរើសនូវក្រុមវិស្វករជាច្រើនដើម្បីធ្វើការនៅលើបន្ទះឈីប SoC នាពេលអនាគត និងក្រុមវិស្វករជាច្រើនចេញពីក្រុមហ៊ុនហ៊ុនល្បីៗផងដែរ។

 image

ក្រុមហ៊ុនបច្ចេកវិទ្យា Oppo បានជ្រើសរើសនូវនាយកប្រតិបត្តិកំពូលពីររូបរបស់ក្រុមហ៊ុន MediaTek និង Unisoc ។ លោក Jeffery Lu ក៏យល់ព្រមតាមក្រុមហ៊ុន Oppo នៅក្នុងការអភិវឌ្ឍទៅលើបច្ចេកវិទ្យា 5G chip របស់ក្រុមហ៊ុន MediaTek ។ នៅក្នុងប្រភពខាងក្នុងបញ្ជាក់ថា ក្រុមហ៊ុននេះក៏ប្រម៉ាញ់បុគ្គលិកជាច្រើនពីក្រុមហ៊ុន HiSilicon របស់ក្រុមហ៊ុន Huawei ផងដែរ។

image

នៅក្នុងបទសម្ភាសន៍មួយជាមួយនឹងអ្នកតំណាងរបស់ក្រុមហ៊ុន Oppo នេះបញ្ជាក់ថា ក្រុមហ៊ុនបានធ្វើការវិនិយោគយ៉ាងខ្លាំងទៅលើការស្រាវជ្រាវ និងការអភិវឌ្ឍទៅលើបន្ទះឈីប​ និងខ្សែសង្វាក់ផ្គត់ផ្គង់របស់ខ្លួន។ ក្រុមហ៊ុនបច្ចេកវិទ្យារបស់ចិននេះពឹងផ្អែកយ៉ាងខ្លាំងទៅលើក្រុមហ៊ុន MediaTek និង Qualcomm ហើយក្រុមហ៊ុននេះមិនចង់ធ្លាក់នៅក្នុងអន្ទាក់ដូចទៅនឹងក្រុមហ៊ុន Huawei ទេ។បន្ទះឈីបរបស់ក្រុមហ៊ុននេះនៅមិនទាន់បង្ហាញខ្លួននៅក្នុងពេលដ៏ឆាប់ខាងមុខនេះទេ៕

Like and Share this page:

Related Posts


Comments

ជួយគាំទ្រយើងនៅក្នុង Facebook

ព័ត៌មានពេញ​និយម​ប្រចាំ​សប្ដាហ៍

ទិញលក់ ទំនិញ ពេញ​និយម​ប្រចាំ​សប្ដាហ៍

ចំនួនអ្នកចូលទស្សនា

Today : 3348
Yesterday : 12746
This Month : 87803
Last Month : 420807
Total Visitor : 21109098