ព័ត៌មាន

ស្មាតហ្វូន Oppo Find X2 series នឹងបង្ហាញខ្លួននៅក្នុងប្រទេសឥណ្ឌានៅថ្ងៃទី ១៧ ខែមិថុនានេះ

ស្មាតហ្វូន Oppo Find X2និង Oppo Find X2 ប្រកាសបង្ហាញខ្លួនជាផ្លូវការនៅក្នុងខែមីនា ហើយស្មាតហ្វូននេះនឹងបង្ហាញខ្លួននៅក្នុងប្រទេសឥណ្ឌានៅថ្ងៃទី ១៧ ខែមិថុនានេះ។​ក្រុមហ៊ុនបច្ចេកវិទ្យា Oppo មិនទាន់ទម្លាយអំពីតម្លៃរបស់ស្មាតហ្វូននេះនៅក្នុងប្រទេសឥណ្ឌានៅឡើយទេ ប៉ុន្តែស្មាតហ្វូននេះនឹងដាក់លក់ផ្តាច់មុខនៅលើ Amazon ។

image

ស្មាតហ្វូន Find X2 និង Find X2 Pro បំពាក់នូវបន្ទះឈីប Snapdragon 865 SoC និងអេក្រង់ 6.7″ 120Hz QHD+ AMOLED ជាមួយនឹងបច្ចេកវិទ្យាស្កេនក្រយ៉ៅដៃក្រោមអេក្រង់ និងកាមេរ៉ាខាងមុខទំហំ 32MP selfie ថែមទៀត។ សម្រាប់ម៉ូឌែល Pro គឺមានថាមពលថ្មធំជាងនិងកាមេរ៉ាខុសគ្នា។

image

ស្មាតហ្វូន X2 នេះមានកាមេរ៉ាទំហំ 48MP, 13MP telephoto និង 12MP ultrawide ខណៈពេលដែលម៉ូឌែល X2 Pro មានកាមេរ៉ាទំហំ 48MP, 48MP ultrawide module និង 13MP periscope ៕