ព័ត៌មាន

ស្មាតហ្វូន Oppo Reno4 នឹងបង្ហាញខ្លួននៅថ្ងៃនេះជាមួយនឹងពីរពណ៌ក្នុងការជ្រើសរើស

ស្មាតហ្វូន Oppo Reno3 បង្ហាញខ្លួននៅក្នុងខែធ្នូ ឆ្នាំ ២០១៩ នេះហើយនេះគឺជាស្មាតហ្វូនថ្នាក់កណ្តាលដំបូងបំផុតរបស់ក្រុមហ៊ុនបច្ចេកវិទ្យានេះដែលមានភ្ជាប់ជាមួយនឹងបច្ចេកវិទ្យា 5G connectivity ។​ស្មាតហ្វូននេះទទួលបាននូវជោគជ័យយ៉ាងខ្លាំងនៅក្នុងប្រទេសចិន ហើយស្មាតហ្វូននេះក៏ពង្រីកវត្តមានទៅកាន់ទីផ្សាររបស់ពិភពលោកផងដែរ។

 image

នៅថ្ងៃនេះ ស្មាតហ្វូនជំនាន់ថ្មីមួយទៀតរបស់ស្មាតហ្វូននេះក៏បង្ហាញខ្លួននៅក្នុងប្រទេសចិននោះគឺស្មាតហ្វូន Oppo Reno4 5G និង Oppo Reno4 Pro 5G ដែលនឹងប្រកាសបង្ហាញវត្តមាននៅវេលាម៉ោង 7:30PM Beijing time (11:30AM UTC) ។

image

ស្មាតហ្វូន Reno4 Pro 5G នេះនឹងមានបន្ទះឈីប Snapdragon 765G chipset ដូចគ្នាទៅនឹងម៉ូឌែលជំនាន់មុន Reno3 Pro 5G ។ ស្មាតហ្វូននេះមានរន្ធប្រហោង dual-punch hole ជាមួយនឹងកាមេរ៉ាដ៏ធំនៅផ្នែកខាងក្រោយរបស់វា។ ស្មាតហ្វូននេះនឹងមានពណ៌ Glow Blue និង Glow Pink ។ ស្មាតហ្វូននេះនឹងមានថាមពលថ្មទំហំ 4,000 mAhនិងបច្ចេកវិទ្យា 65W fast charging ផងដែរ៕