ព័ត៌មាន

កំណត់ត្រារបស់កម្មវិធីTruecaller ប្រទេសឥណ្ឌាចំនួន ៤៧,៥លានត្រូវដាក់លក់នៅលើគេហទំព័រងងឹត

Truecaller គឺត្រូវគេប្រើប្រាស់ដើម្បីកំណត់ការហៅដែលមិនស្គាល់សញ្ញាណ និងផ្តល់នូវទង់ជាតិព័ណ៌ក្រហមចំពោះការបោកប្រាស់ (spammer)។ កម្មវិធីនេះត្រូវបង្កើតឡើងដោយក្រុមហ៊ុន True Software Scandinavia AB ដែលជាក្រុមហ៊ុនឯកជនមួយនៅ ទីក្រុង Stockholm ប្រទេសស៊ុយអែត។ សព្វថ្ងៃនេះគេរកឃើញថា​ បុគ្គលអនាមិកម្នាក់លក់ទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ចំនួន ៤៧ ៥លាននាក់ ដែលមានទំនាក់ទំនងជាមួយនឹងកម្មវិធី លេខសម្គាល់របស់អ្នកហៅកម្មវិធី Truecaller (caller ID app Truecaller) ដាក់លក់នៅលើគេហទំព័រងងឹត។

 image

លោក Cyble បញ្ជាក់ថា ទិន្នន័យមានព័ត៌មានដែលត្រូវចាត់ថ្នាក់ដូចជា រដ្ឋ ទីក្រុង ក្រុមហ៊ុនទូរគមនាគមន៍ និងទិន្នន័យផ្ទាល់ខ្លួន។ គេហទំព័រផ្សាយពាណិជ្ជកម្មងងឹតមួយផ្សាយថា គេដាក់លក់កំណត់ត្រារបស់ជនជាតិឥណ្ឌា ចំនួន៤៧,៥ លាននាក់ ហើយវាមានតម្លៃត្រឹមតែ ១០០០ដុល្លារប៉ុណ្ណោះ។ គេឃើញទិន្នន័យនោះដាក់លក់ចាប់ពីឆ្នាំ ២០១៩ ។ ភ្នាក់ងារគំរាមកំហែងប្រើប្រាស់ទិន្ន័យផ្ទាល់ខ្លួនដើម្បីបើកដំណើរការវាយប្រហារលើបុគ្គលិក។​

image

នៅឆ្នាំ២០១៩ កម្មវិធី TrueCaller ជួសជុលកំហុសអក្សរ(Flaw Leters) ដែលអនុញ្ញាតិឱ្យក្រុមហេគឃ័រប្រើប្រាស់ទិន្ន័យ ប្រព័ន្ធព័ត៌មាន និងទីតាំងបានថែមទៀត៕