ព័ត៌មាន

NOKIA C2 ប្រកាសបង្ហាញវត្តមាននៅក្នុងប្រទេសហ្វីលីពីនជាផ្លូវការ

ក្រុមហ៊ុនបច្ចេកវិទ្យា Nokia Mobile បានប្រកាសបង្ហាញវត្តមានជាផ្លូវការនូវស្មាតហ្វូន Nokia C2 ដែលជាស្មាតហ្វូន 4G ដែលមានតម្លៃសមរម្យនៅក្នុងប្រទេសហ្វីលីពីននៅក្នុងតម្លៃ ₱3,790 (€67, ₹ 5750, US$76) ។ លោកអ្នកអាចរកទិញស្មាតហ្វូននេះបាននៅក្នុង Shopee 6.6 Super Flash Sale ចាប់ពីថ្ងៃទី ៦ ខែមិថុនានេះរហូតដល់ថ្ងៃទី ១២ ខែមិថុនា។

 image

Nokia C2 អាចធ្វើការ pre-order បាននៅក្នុងពណ៌ខ្មៅ និងពណ៌ Cyan ហើយវាមានការថែមជូនស្រោមទូរស័ព្ទថ្លាមួយ។ នៅក្នុងពេលលក់នេះ លោកអ្នកអាចប្រើប្រាស់នូវកូដ ‘GADGETZONE8‘ នៅលើហាង Shopee នេះបានដើម្បីទទួលបាននូវការបញ្ចុះតម្លៃ។

image

ទូរស័ព្ទនេះនឹងបន្តដាក់លក់នៅលើ Shopee ចាប់ពីថ្ងៃទី ១៣​ខែមិថុនានេះដល់ថ្ងៃទី ១៩ ខែមិថុនា ប៉ុន្តែវាមិនមានការបញ្ចុះតម្លៃនោះទេ។ ចាប់ពីថ្ងៃទី ១៥ ខែមិថុនានេះ ក្រុមហ៊ុន Nokia Mobile នឹងបន្តពង្រីកនូវការលក់ទូរស័ព្ទ Nokia C2 នេះនៅលើ Nokia Mobile stores និងហាងលក់ជាច្រើនទៀត។ វាអាចរកទិញបាននៅលើអនឡាញចាប់ពីថ្ងៃទី ២០ ខែមិថុនានេះផងដែរ៕