ព័ត៌មាន

Realme Watch ដាក់លក់ជាផ្លូវការហើយក្នុងប្រទេសឥណ្ឌា

Realme Watch ដែលបានប្រកាសបង្ហាញខ្លួនជាផ្លូវការកាលពីសប្តាហ៍មុននេះពេលនេះដាក់លក់ហើយនៅក្នុងសហរដ្ឋអាមេរិកនៅលើវេបសាយផ្លូវការរបស់ក្រុមហ៊ុននេះ និងវេបសាយ Flipkart ។ នាឡិកា Realme Watch នេះមានតម្លៃ INR3,999 ($55/€45)ហើយវាមានពណ៌ខ្មៅជាមួយនឹងខ្សែ Classic Strap ។

image

សម្រាប់ខ្សែ Fashion Straps គឺមានពណ៌ក្រហម ខៀវ និងបៃតង ហើយវាមានតម្លៃ INR499 ($7/€6) ។ Realme Watch នេះគឺជានាឡិកាស្មាតវ៉ចដែលមានតម្លៃសមរម្យរបស់ក្រុមហ៊ុនបច្ចេកវិទ្យានេះ។ វាមានអេក្រង់កូល័រទំហំ 1.4″ ដែលមានកម្រិតភាពច្បាស់ 320×320 pixel និង 323 ppi និងកម្រិតពន្លឺ 380 nits ថែមទៀត។

image

នាឡិកានេះមានមុខនាឡិកាចំនួន ១២ ជាមួយនឹងមុខងារសុខភាពជាច្រើនទៀតដូចជា 24×7 heart rate monitoring, SpO2 monitor និង 14 Sports Modes ។ Realme Watch​នេះមានថាមពលថ្មទំហំ 160mAh និងមុខងារ IP68 សម្រាប់ការពារទឹក និងធូលីផងដែរ៕