ព័ត៌មាន

ក្រុមហ៊ុនបច្ចេកវិទ្យា vivo ត្រៀមខ្លួនក្នុងការបញ្ចេញនូវស្មាតហ្វូន iQOO Z1X ដែលជា version មានតម្លៃថោកជាងស្មាតហ្វូន Z1

ស្មាតហ្វូនម៉ាក iQOO លេងហ្គេមរបស់ក្រុមហ៊ុនបច្ចេកវិទ្យា vivo បានប្រកាសបង្ហាញនូវស្មាតហ្វូន Z1 រួចហើយជាមួយនឹងការទ្រទ្រង់ទៅលើបច្ចេកវិទ្យា 5G និងបន្ទះឈីប Dimensity 1000+ chipset ។ ស្មាតហ្វូននេះដាក់លក់នៅលើទីផ្សារហើយ តាមការបញ្ជាក់ចេញពីអ្នកទម្លាយនៅលើ Weibo បញ្ជាក់ថា វានឹងមានស្មាតហ្វូនមួយទៀតដែលមានឈ្មោះហៅថា vivo iQOO Z1X ។ ស្មាតហ្វូននេះនឹងប្រើប្រាស់នូវបន្ទះឈី​ប Snapdragon 765G chipset ហើយវានឹងមានតម្លៃថោកជាង។

image

នៅក្នុងការបង្ហោះនៅលើ Weibo ក្រោយមកត្រូវបានគេលុបចោល ប៉ុន្តែវាត្រូវបាន Digital Chat Station បញ្ជាក់ថា នេះគឺជាការពិត។ ប្រសិនបើក្រុមហ៊ុន vivo ត្រៀមខ្លួនក្នងុការប្រកាសបង្ហាញនូវស្មាតហ្វូន iQOO Z1X នៅក្នុងខែមិថុនានេះ ស្មាតហ្វូននេះនឹងមានតម្លៃថោកជាងស្មាតហ្វូន iQOO Z1 ។

image

នៅលើ AnTuTu benchmarks បង្ហាញថា បន្ទះឈីប Qualcomm platform នេះគឺទាបជាងបន្ទះឈីប Dimensity 1000 ប្រហែលជា 15% ទៅ 20% ៕