ព័ត៌មាន

ក្រុមហ៊ុនបច្ចេកវិទ្យា Oppo​ត្រៀមខ្លួនក្នុងការប្រកាសបង្ហាញទូរទស្សន៍ឆ្លាតវៃរបស់ខ្លួនក្នុងពេលឆាប់ៗនេះ

ក្រុមហ៊ុនបច្ចេកវិទ្យា Oppo មានពាក្យចចាមអារ៉ាមថាកំពុងតែធ្វើការអភិវឌ្ឍទៅលើទូរទស្សន៍ឆ្លាតវៃតាំងពីពិធីបុណ្យណូអែលនេះ ហើយពេលនេះយើងក៏មានភ័ស្តុតាងអំពីគម្រោងផែនការណ៍នេះផងដែរ។ នៅលើទំព័រ Weibo ផ្លូវការនេះ ក្រុមហ៊ុននេះក៏ធ្វើការបង្ហាញនូវរូបភាពសម្រាប់អបអរខួប ១ ឆ្នាំនៃការផ្សព្វផ្សាយនូវបច្ចេកវិទ្យា 5G នៅក្នុងប្រទេសចិនផងដែរ។

 image

ថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យា Realme បានបញ្ចេញនូវទូរទស្សន៍ឆ្លាតវៃចំនួន ២ នៅក្នុងប្រទេសឥណ្ឌាដែលដំណើរការនូវ Android TVនិង Google Assistant ថែមទៀត។ ក្រុមហ៊ុនបច្ចេកវិទ្យា​Oppo បានប្រកាសបង្ហាញនូវកាសស្តាប់របស់ខ្លួននោះគឺ Enco W51 ។

image

វាក៏មានការប្រកាសបង្ហាញនូវ Oppo Band ផងដែរ។ ទន្ទឹមនឹងនេះផងដែរ ក្រុមហ៊ុនបច្ចេកវិទ្យា Nokia ក៏ប្រកាសបង្ហាញនូវទូរទស្សន៍ឆ្លាតវៃរបស់ខ្លួនផងដែរកាលពី ២ ថ្ងៃមុននេះ៕