ព័ត៌មាន

នាឡិកា Samsung Galaxy Watch3 ទទួលបាននូវវិញ្ញាបនបត្រ NBTC

ក្រុមហ៊ុនបច្ចេកវិទ្យា Samsung មានពាក្យចចាមអារ៉ាមថានឹងប្រកាសបង្ហាញនូវស្មាតហ្វូន Galaxy Note20 និង​ Fold 2 នៅក្នុងព្រឹត្តិការណ៍អនឡាញនៅក្នុងថ្ងៃទី ៥ ខែសីហានេះជាមួយនឹងស្មាតហ្វូននេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ប្រទេសកូរ៉េខាងត្បូងនេះក៏ត្រៀមប្រកាសបង្ហាញនូវនាឡិកា Galaxy Watch3 ដែលមានការបញ្ជាក់វិញ្ញាបនបត្រ NBTC របស់ថៃផងដែរ។

 image

នៅក្នុងបញ្ជីនេះទម្លាយថា នាឡិកា Galaxy Watch3​នេះគឺមានទំហំ 41mm ហើយកាលពីពេលមុននេះក៏មានការបញ្ជាក់ដោយ FCC តាមរយៈ 45mm ផងដែរ។ NBTC ទម្លាយថា សម្រាប់ 41mm នឹងទ្រទ្រង់នូវ LTE connectivity ។

image

សម្រាប់វិញ្ញាបនបត្រនេះគឺមានការបញ្ជាក់ថា សម្រាប់ម៉ូឌែល 45mm នេះនឹងមាន built-in GPS និង​ 5ATM ផងដែរ។ វាមានភ្ជាប់ជាមួយនឹង Gorilla Glass DX និង MIL-STD-810G ផងដែរ។ លក្ខណៈសម្បត្តិជាច្រើនទៀតរបស់នាឡិកា Galaxy Watch3 នេះនឹងបង្ហាញខ្លួននៅក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះ៕