ព័ត៌មាន

ការប្រកាសបង្ហាញខ្លួនរបស់ស្មាតហ្វូន Nokia 6.3, 7.3 និង 9.3 PureView នឹងធ្វើឡើងនៅក្នុងត្រីមាសទី៣ នេះ

ប្រសិនបើអ្វីៗដំណើរការការតាមការគ្រោងទុកនោះ ស្មាតហ្វូន Nokia 6.3, 7.3 និង 9.3 PureView គួរតែបង្ហាញខ្លួនជាផ្លូវការនៅក្នុងពេលណាមួយនៅក្នុងត្រីមាសទី ៣ ឆ្នាំនេះ។ តាមការបញ្ជាក់ថ្មីៗនេះចេញពីរបាយការណ៍មួយចំនួនអោយដឹងថា ការប្រកាសបង្ហាញស្មាតហ្វូននេះអាចនឹងមានការពន្យារពេលយូរដោយសារតែមេរោគរាតត្បាត COVID-19 ។

image

ក្រុមហ៊ុនបច្ចេកវិទ្យា HMD អាចនឹងប្រកាសបង្ហាញស្មាតហ្វូននេះនៅចុងត្រីមាសទី ៣ ឬអាចដល់ទៅដើមត្រីមាសទី ៤ នៅក្នុងឆ្នាំ ២០២០ នេះ។ វាគឺផ្អែកទៅលើរយៈពេលដែលក្រុមហ៊ុនផ្គត់ផ្គង់ជាច្រើនអាចធ្វើការបើកដំណើរការរោងចក្រឡើងវិញបន្ទាប់ពីមេរោគ COVID-19 នេះ។

image

ស្មាតហ្វូន Nokia 7.3 នឹងក្លាយជាស្មាតហ្វូន 5G ដែលមានតម្លៃសមរម្យ ខណៈពេលដែលស្មាតហ្វូន 6.3 នៅតែជាស្មាតហ្វូន 4G ដែលដំណើរការនូវបន្ទះឈីប Snapdragon 670 ឬ 675 chipset ជាមួយនឹងកាមេរ៉ាខាងក្រោយ ៤ គ្រាប់។ ស្មាតហ្វូននេះអាចនឹងប្រើប្រាស់នូវបន្ទះឈីប Snapdragon 730 ផងដែរ។ សម្រាប់ស្មាតហ្វូន Nokia 9.3 PureView នឹងមានអេក្រង់ 120Hz កាមេរ៉ា 108MP ជាមួយនឹង ZEISS optics ថែមទៀត៕