ព័ត៌មាន

កម្មវិធី Samsung Wearable app បញ្ជាក់អំពីវត្តមានរបស់ “Galaxy Watch 3” និងកាសស្តាប់ថ្មី

នាឡិកា Galaxy Watch 3 របស់ក្រុមហ៊ុនបច្ចេកវិទ្យា​Samsung គឺមានការបញ្ជាក់ដោយក្រុមហ៊ុនបច្ចេកវិទ្យា Samsung នៅលើ Support Pages នៅលើអនឡាញ។ពេលនេះ យើងបានឃើញនូវរូបភាពរបស់នាឡិកា​ Galaxy Watch 3 នេះចេញពី Samsung Wearable app ។ នៅក្នុងនេះ វាមានការបង្ហាញនូវផ្នែកខាងមុខរបស់នាឡិកា និងកាសស្តាប់ថ្មីរបស់ Samsung ។

 image

ក្រុមហ៊ុនបច្ចេកវិទ្យា Samsung សម្រេចចិត្តក្នុងការបោះបង់នូវ Galaxy Watch “2” ។ វាគឹដោយសារតែពេលនេះវាមានវត្តមានរបស់នាឡិកា Galaxy Watch Active 2 ។ តាមការបញ្ជាក់របស់ FCC នោះ វាមានការផ្តល់នូវវិញ្ញាបនបត្រនៃ Bluetooth + Wi-Fi និង LTE ដែលមានទំហំ 41mm និង 45mm ។ ក្រុមហ៊ុន Samsung អាចនឹងធ្វើការឌីស្សាញនូវ Rotate Bezel សម្រាប់នាឡិកា Galaxy Watch 3 ជាមួយនឹងអេក្រង់ Gorilla Glass DX នេះ។

image

នៅក្នុងរូបភាពមួយទៀតដែលមានការបង្ហាញនៅក្នុងកម្មវិធី Wearable app នេះផងដែរគឺជា Galaxy Buds​ដែលមានរូបរាងដូចទៅនឹងគ្រាប់សណ្តែកដែលយើងបានឃើញរូបភាពនេះមានការបែកធ្លាយអស់រយៈពេលជាច្រើនខែមកហើយ។ វាមានការជឿជាក់ថា ក្រុមហ៊ុន Samsung អាចនឹងប្រកាសបង្ហាញនូវ “Galaxy BudsX” ថ្មីនេះផងដែរ៕