ព័ត៌មាន

ក្រុមហ៊ុនTwitter បិទសេវាផ្ញើរសារនៅប្រទេសមួយចំនួន

ក្រុមហ៊ុន Twitter ប្រកាសថា ក្រុមហ៊ុនបានបិទប្រព័ន្ធសេវាកម្មសារ SMS របស់ Twitter ដោយសារតែមានការព្រួយបារម្ភអំពីបញ្ហាសុវត្ថិភាព។ ទោះយ៉ាងណា ក្រុមហ៊ុនបានបញ្ជាក់ថា អ្នកប្រើ Twitter នៅតែផ្ញើរសារ SMS សំខាន់ ដើម្បី Logចូលទៅក្នុងវេទិកា និងគ្រប់គ្រងគណនីរបស់ពួកគេ។

 image

អ្នកប្រើប្រាស់បណ្តាញសង្គម Twitter តាមសារ SMS ត្រូវបានណែនាំឱ្យផ្លាស់ប្តូរទៅប្រើប្រាស់បណ្តាញសង្គមតាមទំរង់វ៉ិបសាយ ឬកម្មវិធីលើទូរស័ព្ទចល័តTwitter  ដើម្បីទទួលបានបទពិសោធន៍ពេញលេញក្នុងការប្រើប្រាស់បណ្តាញសង្គម Twitter។ សម្រាប់ពេលបច្ចុប្បន្ននេះ ក្រុមហ៊ុន Twitterក៏បានសំរេចចិត្តមិនធ្វើការបិទមុខងារការផ្ទៀងផ្ទាត់ពីរកត្តា (២FA) និងការផ្ទៀងផ្ទាត់លេខសំងាត់នោះទេ។

image

គួររំលឹកផងដែរថា ពីមុនមកក្រុមហ៊ុន Twitter ធ្លាប់បិទការផ្ញើរសាររបស់អ្នកប្រើប្រាស់ចាប់ពីថ្ងៃទី៤ ខែកញ្ញា ដល់ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២០ ដើម្បីការពារគណនីពីក្រុមហេគឃ័រ ក្រោយពីគណនីរបស់នាយកប្រតិបត្តិក្រុមហ៊ុនត្រូវបានគេហេគ៕