ព័ត៌មាន

នៅទីបំផុត Adobe នាំយកនូវ Photoshop Camera សម្រាប់ប្រព័ន្ធប្រតិបត្តិការ iOS និង Android

នៅក្នុងពិភពលោកនៃការ Selfies នេះ វាមានក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើនដែលខិតខំក្នុងការនាំយកនូវ Options  ជាច្រើនដែលល្អបំផុតសម្រាប់អ្នកប្រើប្រាស់ជាច្រើនដែលចង់បន្ថែមនូវគែមសម្រាប់រូបភាពរបស់ពួកគេ។ ដំណោះស្រាយរបស់ក្រុមហ៊ុន Adobe នោះគឺ Photoshop Camera ហើយកម្មវិធីនេះគឺស្ថិតនៅក្នុងទម្រង់ Beta នៅឡើយទេ។

image

កម្មវិធីនេះពេលនេះអាចដោនឡូតបាននៅលើប្រព័ន្ធប្រតិបត្តិការ Android និង iOS ហើយវាមាន 80 Filters ថែមទៀត។ Adobe Photoshop Camera នេះអនុវត្តនូវ AI ជាច្រើនក្នុងការកំណត់នូវ Background ដ៏ល្អបំផុតសម្រាប់រូបភាពទាំងនោះ។ បន្ថែមពីនេះទៀត វាក៏មានមុខងារជាច្រើនទៀតដូចជា portrait relighting និង distortion removal ផងដែរ។

image

ដើម្បីធ្វើអោយកាន់តែល្អប្រសើរជាងមុននោះ ក្រុមហ៊ុន Adobe ក៏សហការជាមួយនឹងតារា pop-star Billie Eilish ក្នុងការបង្កើតនូវ limited-edition lenses ដើម្បីជម្រុញទៅលើបទចម្រៀង និងវីដេអូរបស់នាងផងដែរ។ ក្រុមហ៊ុននេះសន្យាថានឹងផ្តល់នូវ Filters ជាច្រើនទៀតសម្រាប់ពេលខាងមុខនេះផងដែរ៕