ព័ត៌មាន

ស្មាតហ្វូន Vivo S6 Pro 5G នឹងមានកាមេរ៉ាល្អជាងមុន និងបច្ចេកវិទ្យាសាកថ្មលឿនជាងមុន

ក្រុមហ៊ុនបច្ចេកវិទ្យា vivo បានប្រកាសបង្ហាញនូវស្មាតហ្វូន S6 របស់ខ្លួនដែលភ្ជាប់ជាមួយនឹងបច្ចេកវិទ្យា 5G និងបន្ទះឈីប Exynos 980 chipset កាលពីដើមឆ្នាំនេះ ហើយពេលនេះសម្រាប់ប្រភេទ Pro version ក៏ត្រៀមបង្ហាញខ្លួនផងដែរ។ តាមការបញ្ជាក់នៅក្នុង Weibo បានអោយដឹងថា ស្មាតហ្វូននេះនឹងប្រើប្រាស់នូវបន្ទះឈីប Snapdragon 765G chipset កាមេរ៉ា ៤ គ្រាប់នៅខាងក្រោយ និង ២ គ្រាប់នៅខាងមុខ ហើយវាមានបច្ចេកវិទ្យា 33W fast-charging នៅលើថាមពលថ្មទំហំ 4,200 mAh ថែមទៀត។

 image

ស្មាតហ្វូន vivo S6 Pro 5G នេះនឹងប្រើប្រាស់នូវរ៉េម DDR4X RAM និង UFS 2.1 flash storage។ ស្មាតហ្វូននេះមានអេក្រង់ 60Hz OLED ។ កាមេរ៉ាគោលរបស់ស្មាតហ្វូននេះគឺមានទំហំ 64MP sensorជាមួយនឹង Samsung ISOCELL Bright GW1 sensor, 8MP ultrawide-angle snapper, 2MP macro unit និង 2MP depth ។ សម្រាប់កាមេរ៉ាខាងមុខគឺមានទំហំ 32MP + 8MP ។

image

ស្មាតហ្វូន vivo S6 Pro 5G នេះគ្រោងនឹងដាក់លក់នៅក្នុងតម្លៃ CNY2,998 ($425) សម្រាប់ទំហំ 8/128GB version និងតម្លៃ CNY3,298 ($465) សម្រាប់ទំហំ 8/256GB ។ ស្មាតហ្វូននេះអាចនឹងបង្ហាញខ្លួននៅចុងខែនេះ៕