ព័ត៌មាន

ចន្លោះប្រហោងនៅក្នុង VMware Cloud អាចនាំហេគឃ័រឱ្យគ្រប់គ្រងលើម៉ាស៊ីនមេរបស់សហគ្រាស

ថ្ងៃនេះ អ្នកស្រាវជ្រាវសុវត្ថិភាពអ៊ីនធឺរណិតបង្ហើបប្រាប់ព័ត៌មានលម្អិតពីកង្វះខាតថ្មីនៅលើ VMware’s Cloud Director platform ដែលអាចឱ្យហេគឃ័រចូលទាញយកព័ត៌មានសំខាន់ៗ និង គ្រប់គ្រងក្លោដឯកជននៅក្នុងរចនាសម្ព័ន្ធទាំងមូល។ VMware Cloud Director គឺជាកម្មវិធីដែល ដំណើរការត្រួតពិនិត្យនិងគ្រប់គ្រងដោយស្វ័យប្រវត្តិ ដែលត្រូវប្រើប្រាស់ដើម្បីដំណើរការនិងគ្រប់គ្រង cloud resources ដែលជាមជ្ឍមណ្ឌលទិន្នន័យសម្រាប់ចែកចាយទៅកាន់អាជីវកម្មនៅទូទាំងសកលលោកនៅក្នុង virtual data centers។

 image

យោងតាមក្រុមហ៊ុនឱ្យដឹងថា ភាពខ្វះចន្លោះត្រូវរកឃើញតាមរយះ HTML5- and Flex-based UIs, the API Explorer interface និង API access។ បញ្ហានេះត្រូវរកឃើញដោយក្រុមហ៊ុន Citadelo ដែលមានមូលដ្ឋាននៅ Prague បន្ទាប់ពីវាត្រូវជួលដោយក្រុមហ៊ុន Fortune 500 ដើម្បី ត្រួតពិនិត្យទៅលើសុវត្ថិភាពហេដ្ឋារចនាសម្ព័ន្ធក្លោដរបស់ក្រុមហ៊ុន។

 image

បន្ទាប់ពីក្រុមហ៊ុន Citadelo ប្រាប់ពីចន្លោះប្រហោងនេះទៅកាន់ VMware នៅថ្ងៃទី១ ខែមេសា មក ក្រុមហ៊ុនចេញ patched សម្រាប់ធ្វើបច្ចុប្បន្នភាពកម្មវិធីជំនាន់ 9.1.0.4, 9.5.0.6, 9.7.0.5 និង 10.0.0.2។ MVware ក៏ធ្វើការជុំវិញបញ្ហានេះដើម្បីកាត់បន្ថយផលប៉ះពាល់ផងដែរ។

 លោក Tomas Zatko ដែលជា CEO របស់ក្រុមហ៊ុន Citadelo និយាយថា “ជាទូទៅ cloud infrastructure ត្រូវគិតថាជាកន្លែងដែលមានសុវត្ថិភាព ព្រោះមានស្រទាប់សុវត្ថិភាពផ្សេងៗកំពុង តែធ្វើការនៅក្នុងមជ្ឍមណ្ឌលរបស់វាដូចជា: ការអ៊ីនគ្រីប ការដាក់អោយនៅដាច់ដោយឡែកនៃបណ្តាញណេតវើកឬ ផ្នែកអតិថិជន។ តែទោះបីជាយ៉ាងណាក៏ដោយ ចន្លោះប្រហោងអាចត្រូវរកឃើញនៅគ្រប់ កម្មវិធីរួមទាំងអ្នកផ្តល់សេវា ក្លោដខ្លួនវាផ្ទាល់ផងដែរ”៕