ព័ត៌មាន

ការប្រកាសសម្ភោធនាឡិកាដៃឆ្លាតវៃ Smart Watch និងកាស Buds Air Neo នឹងក្លាយជាអាជីវកម្មផលិតផល AIoT លើកដំបូងសម្រាប់យុវវ័យរបស់ realme !

realme គឺជាម៉ាកស្មាតហ្វូនដែលរីកលូតលាស់លឿនជាងគេបំផុតនៅលើពិភពលោក ហើយនឹងបានដាក់ប្រកាសជាផ្លូវការនូវនាឡិកាដៃឆ្លាតវៃ realme Watch និងកាស Buds Air Neo នៅថ្ងៃទី ១៦ ខែមិថុនានេះ និងបានប្រកាសជាផ្លូវការថាអាជីវកម្ម AIoT នឹងចូលមកទីផ្សារកម្ពុជាយ៉ាងពេញលេញ។ 

image

នាឡិកាឆ្លាតវៃ realmeជំនួយការសុខភាព​ប្រចាំថ្ងៃ 24/7 ដែលមានរចនាបទទំនើបទាន់សម័យ

 ជាមួយគ្នានេះដែរ realme បានរក្សារទម្រង់រចនាបថទំនើបទាន់សម័យ ដើម្បីបំពេញតម្រូវការសោភ័ណភាពសម្រាប់យុវវ័យ។ នាឡិកាដៃឆ្លាតវៃ realme Watch នឹងអាចបំពេញតម្រូវការយុវវ័យដែលបញ្ជាក់ពីបុគ្គលិកលក្ខណៈរបស់ពួកគេ។ ជាមួយផ្ទៃមុខនាឡិកាទាំង​12 ដែលមានស្រាប់ ហើយអ្នកក៏អាចទាញយកផ្ទៃមុខនាឡិកាជាងមួយរយទៀតបានតាមរយៈ OTA ផងដែរ។ 

ជាមួយនឹងសម្ថភាពឧបករណ៍ឈានមុខគេ នាឡិកាឆ្លាតវៃ realme Watch មានបំពាក់នូវអេក្រង់ពណ៌ថាច់ស្គ្រីន 1.4 អ៊ីញ និងមានកំរិតបង្ហាញខ្ពស់ 320*320 ភីកសែលរួមជាមួយនឹងសន្ទស្សន៍កំហាប់ភីកសែលដល់ទៅ 323 PPI។ អេក្រង់ត្រូវបានការពារដោយកញ្ជក់ Corning Gorilla Glass​ ហើយកម្រិតពន្លឺមានដល់ទៅ380 nits។ ទាំងនេះហើយដែលធ្វើអោយនាឡិកាឆ្លាតវៃ realme Watch មានភាពលេចធ្លោនៅក្នុងផលិតផលដែលមានជួរតម្លៃប្រហែលគ្នានេះ ដោយមានគុណភាពខ្ពស់និងមានការងាយស្រួលក្នុងការបញ្ជា។ 

នាឡិកាឆ្លាតវៃ realme Watch  គឺជាជំនួយការសុខភាពដ៏ល្អ វាត្រូវបានបំពាក់ជាមួយអង្កចាប់ ចង្វាក់បេះដូង PPG អុបទិក ដែលមានកម្រិតត្រឹមត្រូវខ្ពស់ ហើយគាំទ្រការត្រួពិនិត្យចង្វាក់បេះដូង 24 /7 និងអាចវាស់ចង្វាក់បេះដូងបានយ៉ាងរហ័សនិងត្រឹមត្រូវ។ វានឹងជូនដំណឹងដល់អ្នកខណៈពេលណាដែលចង្វាក់បេះដូងខ្ពស់ឬទាបពេក។ វាគាំទ្រនូវ កីឡាចំនួន 14 ប្រភេទ, ត្រួតពិនិត្យកម្រិតអុកស៊ីសែនក្នុងឈាម, តេស្តសមត្ថភាពកីឡាអេរ៉ូប៊ិក, គណនាការរាប់ជំហាន, ការរំលឹកក្នុងការអង្គុយយូរ, ការរំលឹកការផឹកទឹក, ការត្រួតពិនិត្យដំណេក និងលំហាត់សមាធិ។ 

 រចនាបទទាន់សម័យដោយប្រព័ន្ធឥតខ្សែពិតប្រាកដ —— កាស realme Buds Air Neo

 កាស realme Buds Air Neo ត្រូវបានដាក់សម្ពោធលក់ក្នុងនាមជាកាសស្តាប់ឥតខ្សែថ្មីពិតប្រាកដ របស់ realme។ កាស Buds Air Neo នេះគឺជាកំណែជំនាន់ថ្មីនៃម៉ូដែល Buds Air ដែល ​realme សម្ពោធលក់កាលពីឆ្នាំមុន។ កាសថ្មីនេះបំពាក់ជាមួយអង្គបំពងសម្លេង​ធំជាងជំនាន់មុន ដែលមានទំហំ 13mm។ ហើយអ្នកក៏នឹងទទួលបាននូវបទពិសោធន៍លេងហ្គេមដ៏ជក់ចិត្ត ដោយកាសដែលមានភាពរហ័ស កម្រិតយឺតយ៉ាវរបស់វាអាចធ្លាក់ដល់ 119.2ms។ កាស realme Buds Air Neo ត្រូវបានផលិតឡើងក្នុងរចនាបថការពារទឹក ដែលមានវិញ្ញាបនបត្រស្តង់ដារ IPX4។ 

image

មជ្ឈមណ្ឌលកណ្តាលឆ្លាតវៃ នៃ AIoT និងជាដៃគូដ៏ល្អបំផុតសម្រាប់ស្មាតហ្វូនរបស់អ្នក

 នាឡិកាឆ្លាតវៃ realme មានមុខងារជាច្រើន។ ជាមួយនឹងកម្មវិធី realme Link វាមិនត្រឹមតែអាចកត់ត្រាទិន្នន័យការធ្វើលំហាត់ប្រាណ និងរាងកាយរបស់អ្នកប៉ុណ្ណោះទេ ជាមួយនឹងកម្មវិធី realme Link វាក៏អាចតភ្ជាប់ជាមួយស្មាតហ្វូនរបស់អ្នក ដើម្បីចាក់ភ្លេង ឬថតរូប។ លើសពីនេះទៅទៀត វាមានមុខងារជូនដំណឹងឆ្លាតវៃ ដែលរួមមានការហៅទូរស័ព្ទ ការរំលឹកសារ ការជូនដំណឹងនានា ការមើលឧតុនិយមនិងផ្សេងៗទៀត ដែលធ្វើឱ្យវាក្លាយជាដៃគូដ៏ល្អបំផុតសម្រាប់ស្មាតហ្វូនរបស់អ្នក។

 ឥឡូវនេះ realme បាននាំចូលនូវដុំសាកថ្មចល័ត powerbank 2.0​ មកកាន់ប្រទេសកម្ពុជា ជាមួយនឹងមុខងារ fast charge 18W គាំទ្រឱ្យអ្នកមានការសាកថ្មល្បឿនលឿនដូចគ្នាទៅនឹងការសាកថ្មទូរស័ព្ទរបស់អ្នកជាមួយនឹងឆ្នាំងសាកអ្នកដែរ ។ ការការពារសៀគ្វីពហុស្រទាប់នឹងជួយធានានូវសុវត្ថិភាព នៅពេលកំពុងមានល្បឿនលឿនផងដែរ។ នាឡិកាឆ្លាតវៃ realme ដែលមានមុខងារ SpO2 ត្រូវបានប្រកាសលក់ក្នុងតម្លៃ 69$,  កាស Buds Air Neo ត្រូវបានប្រកាសលក់ក្នុងតម្លៃ 59$,  ហើយដុំសាកថ្មចល័ត 18W flash charge powerbank មានតម្លៃ 22​$ ទាំងនេះគឺជាឈុតទី១នៃផលិតផល AIoT សម្រាប់យុវវ័យ ។ 

ចាប់ពីពេលនេះដល់ ម៉ោង 12 រសៀល ថ្ងៃទី17 ការជាវទិញផលិតផល AIoT ទាំងអស់នៅSmile Shop នឹងទទួលបានអត្ថប្រយោជន៍ជាច្រើនទៀតណា៎!

សម្រាប់ព័ត៌មានលម្អិតបន្ថែម សូមចូលមើលតាមតំណខាងក្រោម៖ http://suo.im/5FVCxi

ព័ត៌មានលម្អិតបន្ថែម សូមចូលទៅកាន់ផេកផ្លូវការរបស់realme៖ https://bit.ly/3cZO4YE