ព័ត៌មាន

យន្តហោះបង្វែរខុសផ្លូវដោយសារកំហុសនៅក្នុងកម្មវិធីសូហ្វវ៊ែរ

ថ្មីៗនេះ អ្នកស្រាវជ្រាវផ្នែកសុវត្ថិភាពរកឃើញនូវកំហុសផ្នែកទន់ដែលខុសប្លែកពីគេដែលជាកំហុសផ្នែកកម្មវិធី(software)។ កំហុសនេះអាចបង្វែរឱ្យយន្តហោះបើកខុសផ្លូវ។ ក្រុមហ៊ុន Nav Canada កំណត់ឃើញកំហុសកម្មវិធីជាលើកដំបូងនៅក្នុងឆ្នាំ២០១៧ នៅលើយន្តហោះ Bombardier CRJ-200 ដែលជាមូលហេតុនាំឱ្យមានការង្វែរយន្តហោះទៅខាងស្តាំជំនួសឱ្យខាងឆ្វេង ប្រសិនបើអ្នកបើកបរយន្តហោះដាក់កម្រិតលើកម្ពស់ដែលកំណត់ទុកជាមុន។

image

បន្ទាប់ពីកើតមានឧប្បត្តិហេតុនេះភ្លាមនោះគេរាយការណ៍ពីបញ្ហានេះទៅអាជ្ញាធរ។ សម្រាប់មូលហេតុដែលនាំឱ្យមានបញ្ហាក្នុងកំហុសកម្មវិធីនេះគឺថាអ្នកបើកយន្តហោះប្រើមុខងារ temperature compensation របស់ FMS នៅក្នុងអាកាសធាតុត្រជាក់គួរឱ្យកត់សម្គាល់។

image

ប៉ុន្តែបើយោងទៅតាមអ្នកជំនាញផ្នែកអាកាសចរណ៍ម្នាក់ឱ្យដឹងថា ការជ្រើសរើសរយៈកំពស់ត្រឹមត្រូវ ឬប្រើប្រាស់មុខងារ temperature compensation ពិតជាមិនអាចផ្លាស់ប្តូរ   កាហោះហើរទេ។ ដូច្នេះយើងអាចនិយាយថា បើគ្រាន់តែដោយសារតែកំហុសលើការរចនាកម្មវិធីស្រមៃថា វាពិតជាអាចបង្វែរការហោះហើរឬយ៉ាងណា៕