ព័ត៌មាន

ក្រុមហ៊ុនបច្ចេកវិទ្យា Microsoft កំពុងតែធ្វើការនៅលើការអាប់ដេត Android 11 សម្រាប់ស្មាតហ្វូន Surface Duo

ក្រុមហ៊ុនបច្ចេកវិទ្យា Microsoft ត្រូវគេរំពឹងថានឹងប្រកាសបង្ហាញនូវស្មាតហ្វូន Surface Duo នៅក្នុងពេលណាមួយនៅក្នុងឆ្នាំនេះ។ ប្រសិនបើរបាយការណ៍ថ្មីនេះអាចជឿជាក់បាននោះ ក្រុមហ៊ុន Microsoft អាចនឹងប្រកាសបង្ហាញស្មាតហ្វូន Surface Duo ទៅកាន់ទីផ្សារនៅក្នុងពេលឆាប់ៗនេះ។ ស្មាតហ្វូននេះនឹងធ្វើការអាប់ដេតទៅកាន់ Android 11 ផងដែរ។ ក្រុមហ៊ុន Microsoft ក៏ខិតខំក្នុងការដំណើរការនូវកម្មវិធី Edge និង Outlook Apps នៅលើស្មាតហ្វូន Duo ផងដែរ។

 image

ស្មាតហ្វូន Surface Duo គ្រោងនឹងបង្ហាញខ្លួននៅក្នុងថ្ងៃឈប់សម្រាកខាងមុខនេះ។ វាមានរបាយការណ៍ជាច្រើនបញ្ជាក់ថា ស្មាតហ្វូន Duo នេះអាចនឹងបង្ហាញខ្លួននៅក្នុងខែកក្កដានេះ។ ក្រុមហ៊ុន Microsoft បានប្រកាសបង្ហាញនូវស្មាតហ្វូន Surface duo ជាមួយនឹងអេក្រង់ 5.6-inch AMOLED ចំនួនពីរជាមួយនឹងកម្រិតភាពច្បាស់ 1800×1350 px ។ ស្មាតហ្វូននេះមិនទាន់ទ្រទ្រង់ទៅលើបច្ចេកវិទ្យា 5G នៅឡើយទេ ប៉ុន្តែស្មាតហ្វូននេះដំណើរការនូវ Snapdragon 855 ៕

image