ព័ត៌មាន

ក្រុមហ៊ុនបច្ចេកវិទ្យា Oppo ប្រកាសបង្ហាញស្មាតហ្វូន Reno3 A នៅក្នុងប្រទេសជប៉ុន

ក្រុមហ៊ុនបច្ចេកវិទ្យា Oppo បានប្រកាសបង្ហាញនូវស្មាតហ្វូនដំបូងបំផុតនៅក្នុងសមាជិករបស់ស្មាតហ្វូនត្រកូល Reno4 ប៉ុន្តែថ្មីនេះក្រុមហ៊ុនបច្ចេកវិទ្យានេះក៏បន្ថែមនូវសមាជិករបស់ស្មាតហ្វូន Reno3 seriesផងដែរ។ ស្មាតហ្វូននេះមានឈ្មោះហៅថា Oppo Reno3 A ដែលបង្ហាញខ្លួននៅក្នុងប្រទេសជប៉ុន។ ស្មាតហ្វូនថ្មីនេះគឺមានកាមេរ៉ា ៤ គ្រាប់នៅខាងក្រោយ និង​ waterdrop notch នៅផ្នែកខាងមុខរបស់ស្មាតហ្វូននេះ។

 image

ស្មាតហ្វូន Reno3 A នេះមានបន្ទះឈីប Snapdragon 665 chipset រ៉េមទំហំ​ 6GB RAM ។ ស្មាតហ្វូននេះមានអេក្រង់ទំហំ 6.44” AMOLED ដូចគ្នាទៅនឹងស្មាតហ្វូន Reno3 5G និង Find X2 Lite/Reno3 Youth ។ ស្មាតហ្វូននេះមានកាមេរ៉ាខាងក្រោយ ៤ គ្រាប់ដែលមានទំហំ 48MP f/1.7 main shooter, 8MP f/2.2 ultrawide-angle cam, 2MP f/2.4 depth sensor និង 2MP f/2.4 macro ។ កាមេរ៉ាខាងមុខរបស់ស្មាតហ្វូននេះគឺមានទំហំ 16MP sensor និង f/2.0 lens ។

image

ស្មាតហ្វូននេះមាន ColorOS 7.1 និង 4,025 mAh ។​ស្មាតហ្វូននេះដំណើរការនូវ Wi-Fi 802.11 a/b/g/n/ac និង NFC រួមជាមួយនឹង Bluetooth 5.0 ផងដែរ។ ស្មាតហ្វូន Reno3 A នេះមានពណ៌ខ្មៅ និងពណ៌ស។ ស្មាតហ្វូននេះអាចរកទិញបាននៅក្នុងតម្លៃ JPY39,800 ($370/€330) ៕