ព័ត៌មាន

ស្មាតហ្វូន Realme C11 បង្ហាញខ្លួននៅក្នុងបញ្ជីលក់រាយនៅក្នុងប្រទេសឥណ្ឌូនេស៊ីជាមួយនឹងលក្ខណៈសម្បត្តិ និងរូបភាពជាច្រើន

ស្មាតហ្វូន Realme C11 នឹងបង្ហាញខ្លួនជាផ្លូវការនៅក្នុងថ្ងៃទី ៣០ ខែមិថុនានេះ ហើយវាមានសំណួរជាច្រើនដែលនិយាយអំពីស្មាតហ្វូននេះ។ ស្មាតហ្វូននេះក៏បង្ហាញខ្លួននៅលើបញ្ជីរបស់ក្រុមហ៊ុន Lazada នៅក្នុងប្រទេសឥណ្ឌូនេស៊ីផងដែរ។ នៅលើទំព័រផ្លូវការរបស់ស្មាតហ្វូននេះគឺមានការបង្ហាញអំពីលក្ខណៈសម្បត្តិជាច្រើនរបស់វាជាមួយនឹងរូបភាពផងដែរ ហើយស្មាតហ្វូននេះនឹងដាក់លក់ Flash Sale នៅថ្ងៃទី ១ ខែកក្កដានេះ។

 image

C11 នឹងក្លាយជាស្មាតហ្វូនដំបូងបំផុតដែលប្រើប្រាស់នូវបន្ទះឈីប Helio G35 chipset របស់ក្រុមហ៊ុន MediaTek ជាមួយនឹងរ៉េមទំហំ 2/3GB RAM និង 32GB storage ។ ស្មាតហ្វូននេះមានអេក្រង់ទំហំ 6.5-inch IPS LCD ជាមួយនឹងកម្រិតភាពច្បាស់ HD+ ។

image

ផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះគឺមានកាមេរ៉ាខាងក្រោយ ២ គ្រាប់ដែលមានទំហំ 13MP និង 2 MP depth sensor ។ ស្មាតហ្វូននេះនឹងដំណើរការនូវប្រព័ន្ធប្រតិបត្តិការ Android 10 និង Realme UI ។ ស្មាតហ្វូននេះដំណើរការនូវថាមពលថ្មទំហំ 5,000 mAh និងមានពណ៌បៃតងក្នុងការប្រើប្រាស់។ តម្លៃ និងកាលបរិច្ឆេទរបស់ស្មាតហ្វូននេះគឺនៅថ្ងៃទី ៣០ ខែមិថុនានេះ៕