ព័ត៌មាន

ស្មាតហ្វូន Asus ROG Phone 3 ទទួលបាននូវវិញ្ញាបនបត្រ Bluetooth

ស្មាតហ្វូនលេងហ្គេមជំនាន់ថ្មីរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Asus នោះគឺ ROG Phone 3 បានទទួលបាននូវវិញ្ញាបនបត្រ Bluetooth នៅថ្ងៃនេះ។ វាមានវិញ្ញាបនបត្រជាច្រើនរបស់ស្មាតហ្វូននេះដែលមានការបែកធ្លាយនៅលើអ៊ីនធឺរណិត ហើយស្មាតហ្វូននេះអាចនឹងបង្ហាញខ្លួននៅខែក្រោយនេះផងដែរ។

 image

មុនការប្រកាសបង្ហាញវត្តមានរបស់ស្មាតហ្វូននេះ ROG Phone 3 ក៏ទទួលបាននូវវិញ្ញាបនបត្រពី Wi-Fi Alliance និង EEC ផងដែរ។ ស្មាតហ្វូននេះក៏ប្រទះឃើញនៅលើ benchmark databases ផងដែរ។ ស្មាតហ្វូននេះនឹងបង្ហាញខ្លួនជាមួយនឹងបន្ទះឈីប Snapdragon 865+ chipset រ៉េមទំហំ 8GB ឬ 12GB ។តាមការបញ្ជាក់របស់វិញ្ញាបនបត្រ Bluetooth SIG នេះ ស្មាតហ្វូន ROG Phone 3 នឹងដំណើរការនូវប្រព័ន្ធ Bluetooth 5.1 ៕

image