ព័ត៌មាន

ក្រុមហ៊ុន IT ឥណ្ឌាស៊ីឈ្មួលវាយប្រហារអ្នកនយោបាយ អ្នកវិនិយោគ និងអ្នកកាសែត

ក្រុមអ្នកស្រាវជ្រាវសុវត្ថិភាពអ៊ីនធឺរណិតបានបង្ហើបប្រាប់ឱ្យដឹងថាក្រុមហ៊ុនបច្ចេកវិទ្យា IT របស់ឥណ្ឌា ស៊ីឈ្មួលផ្តល់សេវាហេគ។ វាមានមូលដ្ឋាននៅទីក្រុង Delhi ក្រុមហ៊ុន BellTrox InfoTech ត្រូវបានសង្ស័យថាបានលួចទិន្នន័យ ឯកជនរាប់ពាន់ និងអង្គភាពរាប់រយនៅលើសកលលោក នៅក្នុងរយៈពេល៧ឆ្នាំចុងក្រោយនេះ។ មើលទៅដូចជាមិនមែនស៊ីឈ្មួលផ្តល់សេវាកម្មហេគឱ្យរដ្ឋាភិបាលទេ ប៉ុន្តែដើរតួជាក្រុមហ៊ុនដែលផ្តល់ សេវាឱ្យក្រុមហ៊ុនវិនិយោគឯកជនដែលចង់វាយប្រហារដៃគូពាណិជ្ជកម្ម និងអតិថិជនរបស់ក្រុមហ៊ុន។

 image

យោងតាមរបាយការណ៍ចុងក្រោយ ដែលចេញផ្សាយដោយ University of Toronto’s Citizen Lab គួរ កត់សម្គាល់ថា ក្រុមហ៊ុន BellTroX- ដែលមានឈ្មោះហៅក្រៅថា “Dark Basin” ដើរតួជាក្រុមហេគឃ័រ ដែលមានបំណងផ្តោតទៅលើក្រុមតស៊ូមតិ អ្នកនយោបាយរៀមច្បង មន្ត្រីរដ្ឋាភិបាល ប្រធានក្រុមហ៊ុន អ្នកកាសែត និងអ្នកការពារសិទ្ធិមនុស្ស។

image

យោងតាមរបាយការណ៍បានបញ្ជាក់ថា “តាមរយៈការស៊ើប អង្កេតជាច្រើនឆ្នាំមកនេះ យើងរកឃើញថា Dark Basin ជាចារកម្មពាណិជ្ជកម្មដែលតាំងខ្លួនជាអតិថិជនប្រឆាំងនឹងដៃគូប្រគួតប្រជែងនៅក្នុងព្រឹត្តិការណ៍សាធារណៈ ឧក្រិដ្ឋកម្ម ប្រតិបត្តិការហិរញ្ញវត្ថុ ព័ត៌មាន និងសម្លេងប្រជាធិបតេយ្យ”។  Citizen Lab បានដឹងពីក្រុមគោលដៅរបស់ក្រុមហ៊ុន BellTrox និងបានរាយការណ៍ទៅ United States Department of Justice (DOJ) ផងដែរ៕